រដ្ឋបញ្ជាឱ្យម្ចាស់បុរីបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបង្កការលំបាក ដល់ក្រុមការងារភ្ជាប់​សេវា​អ៊ីនធឺណិត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឱ្យម្ចាស់បុរី និង​អគារសហកម្មសិទ្ធិត្រូវ​បញ្ឈ​​ប់​ភាព​អសក​ម្ម​មួយចំនួនដែលធ្វើឱ្យ​មានការលំបាក​ក្នុងការ​តភ្ជាប់​បណ្តាញសេវា​អ៊ីនធឺណិត​ចូលក្នុងបុរី​ និងអគារ​ស​ហ​​កម្ម​​សិទ្ធិ​។

ការអំពាវនេះ ធ្វើឡើងក្រោយពេល​ក្រុមការងារលើកកម្ពស់​គុណភាពសេវានៅតាមបុរី​ក្នុងរាជធានីភ្នំពេញចំនួន ៨ ក្រុម​ បាន​ទទួល​បាន​នូវ​ព័ត៌មាន​ជាក់​លាក់​អំពីឧបសគ្គមួយចំនួន​។

បើតាមលិខិតលេខ ២៨៦៣ បទ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ (ក.ប.ទ.) បានតម្រូវឱ្យម្ចាស់បុរី និង​អគារសហកម្មសិទ្ធិត្រូវ​បញ្ឈ​​ប់៖

១.​​ការទារលុយ​ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​តភ្ជាប់បណ្តាញសេវាអ៊ីនធឺណិត​ចូលក្នុងលំនៅដ្ឋាន​របស់​អ្នកប្រើប្រាស់​នៅក្នុ​ង​បុរីនិង​អគា​រសហកម្មសិទ្ធិ ដែល​ផ្ទុយ​នឹង​ច្បាប់ស្តីពីទូរគមនាគមន៍។

២.​​ប្រតិបត្តិការផ្តល់សេវា​អ៊ីនធឺណិត​ដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅ​ក្នុងបុរី​និង​អគារសហកម្មសិទ្ធិ។

ក.ប.ទ. នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​ក្នុង​ករណី​​ម្ចាស់​បុរី​និងអគារសហកម្មសិទ្ធិមួយចំនួនតូច​​ នៅតែ​បន្តធ្វើសកម្មភាពខាងលើនេះ។

ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែល​មានព័ត៌មានអំពីភាពអសកម្មទាំងនេះ សូមផ្តល់​ព័ត៌​មា​ន​មក​និយ័ត​ករ​ទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារ​មកកាន់អ៊ីមែល qos@t​rc.​gov.kh។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]