រដ្ឋបាលខេត្តកោះកុងចេញវិធានការថ្មី ៦ ចំណុចឱ្យអាជីវកម្មបូមរ៉ែខ្សាច់នៅស្រុកគិរីសាគរ

រដ្ឋបាលខេត្តកោះកុង បានអនុញ្ញាតឱ្យក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក ធ្វើអាជីវកម្មរ៉ែខ្សាច់ស នៅទីតាំងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ប៉ុន្តែត្រូវគោរពតាមគោលការណ៍ធំៗ ចំនួន ៦។ នេះបើតាមកិច្ចប្រជុំតាមតាមកម្មវិធីគ្រុបតេលេក្រាម (ONLINE) កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

កិច្ចប្រជុំស្តីពីការវាយតម្លៃបរិស្ថាន និងសង្គមពេញលេញ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះមិនមានផលប៉ះពាល់ច្រើនទេ ព្រោះបានទទួលសិទ្ធបន្តពីក្រុមហ៊ុន SIBELCO (Cambodia) Company Limited ដែលជាក្រុមហ៊ុនចាស់។

បើទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត បានស្នើដល់ក្រុមហ៊ុនឱ្យគោរពតាមការវិធានការណែនាំ ៦ចំនុច រួមមាន៖

១- ក្រុមហ៊ុនត្រូវសិក្សាឱ្យបានច្បាស់លាស់ អំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវ ដើម្បីកុំឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការកាត់បន្ថយធូលីហុយ និងរំខានដោយសំឡេងពេលដឹកខ្សាច់

២- សិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងរៀបចំបច្ចេកទេសគ្រប់គ្រងសំរាម និងសំណល់រឹង រាវប្រកបដោយប្រសិទ្ធភាព ជៀសវាងការបង្ហូរចូលប្រភពទឹកប្រើប្រាស់របស់ប្រជាជន

៣- ដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងមួយនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ដីកម្មសិទ្ធ ឬប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន

៤- ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជ្រើសរើសកម្មករ រឺបុគ្គលិកពីក្នុងភូមិ ឃុំ ដែលទីតាំងគម្រោងបានអនុវត្ត ការរៀបចំកម្មវិធីសប្បុរសធម៌ ឬជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន

៥- ចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងគម្រោងវិនិយោគ

៦- ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]