រដ្ឋបាលខេត្តកំពតសម្រេចកាត់ដី ៣០ ហិកតា នៅបូកគោ ឱ្យទៅក្រសួងការពារជាតិ

រដ្ឋបាលខេត្តកំពត សម្រេចកាត់ដីទំហំ៣០ ហិកតា នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ឱ្យទៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត ធ្វើជាទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត។

បើតាមការចុះសិក្សាជាក់ស្តែង ក្រុមការងារពិនិត្យឃើញថា ដីតំបន់នោះមានទំហំត្រឹមតែ ២៤,៣៣ហិកតា ប៉ុណ្ណោះ ដូច្នេះត្រូវកាត់ចំណីអូរ និងផ្លូវទំហំ ៥,៦៧ ហិកតាបន្ថែម។

ម្យ៉ាងវិញទៀត ទីតាំងនេះ ជាតំបន់វាលរាប ខ្ពង់រាប អូរ ដោយបានឈូសឆាយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមួយផ្នែកទៀតជាដីព្រៃរិចរឹល មានលក្ខណៈភូមិសាស្ត្រល្អក្នុងការយកមកធ្វើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]