រដ្ឋបាលខេត្តកំពតអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៣

រដ្ឋបាលខេត្តកំពត សម្រេចអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ តម្លៃប្រមាណជាង ៣ លានដុល្លាអាមេរិក ដោយគម្រោងទាំងនេះគ្រោងនឹងអនុវត្តនៅចុងឆ្នាំ ២០២០ នេះ។

នេះបើតាមការឱ្យដឹងពី កិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងអភិវឌ្ឍខេត្តដែលដឹកនាំការប្រជុំដោយអភិបាលខេត្តកំពតឯកឧត្តម ជាវ តាយ កាលពីថ្ងៃទី ១៧ វិច្ឆិកា កន្លងមកនេះ។

បើយោងតាមសារព័ត៌មាន Fresh News គម្រោងនេះ គឺសុទ្ធសឹងជាគម្រោងស្ថាបនា និងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់បេតុង សួនសាធារណៈ ការកែលម្អដាក់ប្រព័ន្ធលូតាមដងផ្លូវ ក្នុងសង្កាត់មួយចំនួននៃក្រុងកំពត និងនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។

គួរបញ្ជាក់ផងដែរថា គម្រោងទាំងនេះ ត្រូវបានអនុម័តដោយគណៈកម្មការរៀបចំគម្រោងខេត្តរួចមក រងចាំតែដំណើរការនីតិវិធីផ្លូវច្បាប់មួយចំនួនតែប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]