រដ្ឋបាលខេត្តបាត់ដំបងព្រមានចាត់វិធានការក្ដៅបង្រ្កាបការទន្ទ្រានដីរដ្ឋខុសច្បាប់

រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងសហការជាមួយមន្រ្តីពាកព័ន្ធយ៉ាងស្អិតរមួត ពង្រឹងការបង្រ្កាបសកម្មភាពទន្ទ្រានដីរដ្ឋខុសច្បាប់ឱ្យមានប្រសិទ្ធភាពជាងមុន។

នេះបើយោងតាមកិច្ចប្រជុំរវាង រដ្ឋបាលខេត្ត មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីពាក់ព័ន្ធដទៃទៀត កាលពីថ្ងៃទី ២៧ ខែឧសភា។

នៅក្នុងកិច្ចប្រជុំនេះ អភិបាលខេត្តបាត់ដំបងឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា៖ «កន្លងមកនេះ រដ្ឋបាលខេត្តបាន និងកំពុងធ្វើការទប់ស្កាត់ បង្ក្រាប លើការទន្ទ្រានដីរដ្ឋ ជាបន្តបន្ទាប់ ជាពិសេសដីព្រៃលិចទឹក»។

«លើសពីនេះ យើងក៏បានចេញនូវសេចក្ដីជូនដំណឹង អប់រំផ្សព្វផ្សាយ និងហាមឃាត់ ពលរដ្ឋដែលរំលោភបំពានដីរដ្ឋ ជាច្រើនលើកច្រើនសាមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានបង្កើតទីបញ្ជាការស្រាលប្រចាំការ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងបានកសាងសំណុំរឿងជនល្មើសបញ្ជូនទៅតុលាការមួយចំនួនផងដែរ»។

យ៉ាងណាមិញ ក៏នៅមានជនមួយចំនួនឆ្លៀតឱកាស ពិសេសនៅទីតាំងដីព្រៃលិចទឹក និងដែននេសាទ ដែលមានទំហំធំ ដែលមន្រ្ដីខ្វះខាតធនធានមធ្យោបាយ ថវិកា និងសម្ភារៈក្នុងការចុះទៅទប់ស្កាត់។ ដូច្នេះរដ្ឋបាលខេត្តនឹងបន្តពង្រឹងការបង្រ្កាបបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]