រដ្ឋបាលខេត្តព្រះសីហនុស្នើប្រជាជនឱ្យរុះរើសំណង់ស៊ីចំណីផ្លូវ ដើម្បីសាងសង់វិថី៧មករាថ្មី

រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ធ្នូ នេះ បានបង្ហាញពីគម្រោងស្ថាបនាឡើងវិញនូវវិថី៧មករា ឬផ្លូវលេខ២០០ ដែលផ្លូវពាត់ជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាស្នើឱ្យប្រជាជនរុះរើសំណង់ណា ដែលមានផលប៉ះពាល់ដល់ការសាងសង់នេះ។

ផ្លូវលេខ២០០ នឹងជាផ្លូធំមានទទឹង ៤០ ម៉ែត្រ ដោយសាងសង់ឡើងក្នុងគោលបំណង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ ផងដែរ។

ដើម្បីសម្រេចតាមផែនការ រដ្ឋបាលខេត្តក៏បានស្នើសុំឱ្យមានការសហការពីបងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០)នេះ ដោយរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឱ្យរដ្ឋបាលខេត្តធ្វើការ ស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត។

គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនាផ្លូវលេខ២០០ គឺជាគម្រោងបន្ថែមលើ ផ្លូវ ៣៤ ខ្សែ ដែលសម្រេចស្ទើទាំងស្រុងហើយ។ គម្រោងនេះនៅសល់តែផ្នែកសោភណភាពដូចជា ការដាំបង្គោលភ្លើងបំភ្លឺផ្លូវ ការក្រាលថ្មក្រានីត និងការបំពាក់អំពូលភ្លើងវៃឆ្លាតប៉ុណ្ណោះ។

សមិទ្ធិផលនេះ សាងសង់ឡើងក្រោមថវិកាវិនិយោគប្រមាណ ៣០០លានដុលា្លរ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]