រដ្ឋបាលខេត្តព្រះសីហនុ ស្នើចិនជួយអភិវឌ្ឍលើកកម្ពស់ប្រព័ន្ធផ្លូវដែកនៅកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុ បានដាក់សំណើរទៅកាន់ប្រទេសចិន តាមរយៈលោកប្រធានការិយាល័យកុងស៊ុលចិន ឱ្យជួយអភិវឌ្ឍលើកម្ពស់ផ្លូវដែកកម្ពុជាកាន់តែប្រសើរឡើង ជាពិសេសលើការងារបច្ចេកទេស។

នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន និងលោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា បច្ចុប្បន្នខេត្តព្រះសីហុនុមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជានៅឡើយទេ។

ហេតុនេះ លោកសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន នឹងជួយរកដៃគូរជាជំនួយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជាបន្ថែមទៀត។

លោកបន្តថា ជំនួយបច្ចេកទេសនេះ នឹងអាចកាត់បន្ថយចំណាយលើការដឹកជញ្ជូនតាមផ្លូវដែក កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម។

ក្រៅពីស្នើចិនឱ្យជួយលើវិស័យផ្លូវដែក រដ្ឋបាលខេត្តព្រះសីហនុក៏ស្នើឱ្យចិនជួយពន្លឿនការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រួចរាល់ផងដែរ។

ជាការឆ្លើយតប លោក JIANG WEI បានមានប្រសាសន៍ថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ ក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ និងជាពិសេសនឹងបន្តជំរុញអ្នកវិនិយោគចិនមកកាន់ខេត្តនេះបន្ថែមទៀត ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]