រដ្ឋបើកឱ្យប្រើស្ពានខ្សែកាបថ្មីឆ្លងទន្លេសាបជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ មេសា​នេះតទៅ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងទន្លេ​សាបស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១០ ខែមេសា នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទចរាចរឆ្លងកាត់ស្ពានដែកបេឡេឫស្សីកែវផងដែរ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពីស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ស្ពានដែកបេឡេនោះ។

គួរបញ្ជាក់ថា ស្ពានបេតុងថ្មីនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម)

ថ្មីៗនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏ទើបតែបានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នកាលពីថ្ងៃទី0១ មីនា ២០២៣នេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]