រដ្ឋ​ប្រកាសចាត់វិធានការធ្ងន់លើអ្នកលុបសមុទ្រយកដី នៅខេត្តចំនួន ២ នៅកម្ពុជា​

រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះ​កុង ប្រកាសចាត់​វិធាន​ការក្ដៅ ក្រោយ​មាន​ករណី​​លុប​សមុទ្រ និង​ដី​ព្រែ​ក ដើម្បី​យក​ដីមកប្រើប្រាស់ផ្ទាល់ខ្លួន ​ដោយគ្មានការអនុញ្ញាត កាល​ពីពេល​ថ្មីៗនេះ។

រដ្ឋបាលខេត្តព្រះសីហ​នុ កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ បាន​ចេញ​លិខិត​ស្ដីអំពីការចាក់​ដីចូលឆ្នេរ​សមុទ្រ​ នៅ​ចំណុច​ទីតាំង​មុខ​ក្រុមហ៊ុន​កម្ពុជា​តេលា ​ស្ថិតនៅភូមិ ៤ ឃុំអូរត្រេះ ស្រុក​ស្ទឹងហាវ ដោយ​គ្មាន​ការអនុញ្ញាត។

លិខិតដដែល​នេះ ក៏​បាន​ស្នើឱ្យបុគ្គល​ ដែល​ជា​អ្នក​ចាក់​ដី​ចូល​សមុទ្រ នៅ​ទីតាំងខាង​លើ​ កាយ​ចេញ​វិញ​ជា​បន្ទាន់​ និង​ចេញ​មុខ​មក​ដោះ​ស្រាយ​ជា​មួយ​រដ្ឋបាលស្រុក ពុំនោះទេ រដ្ឋបាលស្រុកនឹង​ចាត់​វិធានការកាយ​ដីនេះចេញ និង​បន្ត​ស្វែងរក​អ្នក​ដែល​បាន​ចាក់​ដីចូល​ឆ្នេរ​សមុទ្រនេះ មក​ទទួលទោស​តាម​ផ្លូវ​ច្បាប់​។

ដោយឡែក នៅថ្ងៃដដែលនេះ ឣភិបាលស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ក៏បាន​ដឹកនាំ​ក្រុមការងារ​ និង​មន្ត្រីពាក់​ព័ន្ធ​ ដើម្បីចុះពិនិត្យ​ការចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ផងដែរ​។

លោក​ សុខ សុធី អភិបាលរងខេត្តកោះកុង បាន​ប្រាប់​កាសែតភ្នំពេញប៉ុស្ដិ៍ថា លោក​កំពុង​ចាត់​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ស្វែង​រក​បុគ្គល​ ដែល​បាន​លុប​ដីព្រែក​ និង​កំពុងវាស់​វែង​ទំហំ​នៃការ​លុប​យក​ចំណី​ព្រែក​ ដើម្បី​ធ្វើ​របាយ​ការណ៍​ ឬ​អនុវត្តទៅតាម​បទ​ប្ប​ញ្ញត្តិជា​ធរមានផងដែរ។

ប្រភពដដែល​បានឱ្យ​ដឹងទៀត​ថា បច្ចុប្បន្ន​រដ្ឋ​បាល​ខេត្ត ​បាន​បញ្ចប់​សកម្ម​ភាព​លុប​យក​ដីហើយ និង​រង​ចាំ​វិធាន​ការ​បន្ទាប់​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]