រដ្ឋមន្ត្រីទេសចរណ៍ថ្មីចេញយុទ្ធសាស្ត្រសំខាន់៣ ទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៦.៤លាននាក់នៅឆ្នាំ២០២៥​​

ឯកឧត្ត​ម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបាន ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់នៅឆ្នាំ២០២៥។ នេះបើតាមពិធីសំណេះសំណាលរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការ៤០០នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ គឺការអភិវឌ្ឍប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ទៀត ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឈរលើអភិក្រមភាពជាដៃគូ​ចតុភាគី «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់​តែ​មានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

គួរជម្រាបថា ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ ៦.៤លាននាក់ ជាមួ​យ​​​ទេសចរជាតិ ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ ជាមួយទេ​ស​ចរ​ជាតិ​ ១៧លាននាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]