រដ្ឋមន្ត្រី៖ គ្មានការធ្វើផ្លូវឱ្យរួចពីដៃទៀតទេ ក្រសួងនឹងបង្កើត App តាមដានធានាគុណភាពសាងសង់ផ្លូវ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងបច្ចេកទេស និងការងារសាងសង់ផ្លូវ ហាមដាច់ខាតធ្វើការងារឱ្យរួចពីដៃ ដើម្បីធានាគុណភាពផ្លូវ ដោយឯកឧត្តមក៏គ្រោងនឹងបង្កើត Application សម្រាប់តាមដានគុណភាពការងារក្នុងពេលឆាប់ៗនេះ ផងដែរ។

ឯកឧត្តម ថ្លែងដូច្នេះក្នុងកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។

ឯកឧត្តម មានប្រសាសន៍ថា៖ «មន្រ្តីត្រូវគោរពបច្ចេកទេសសាងសង់ផ្លូវឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាព មិនត្រូវធ្វើការងារឱ្យរួចពីដៃ ធ្វើម្ដងធ្វើឱ្យហើយ កុំធ្វើជាលើកទីពីរ ដែលនាំឱ្យខាតទាំងពេលវេលា ខាតបង់ទាំង ថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ»។

ដើម្បីដាក់កំហិតលើរឿងនេះឱ្យកាន់តែខ្លាំង ឯកឧត្តម ក៏បានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ធ្វើការជាមួយនឹងអគ្គនាយកដ្ឋានសាធារណការ និងបច្ចេកទេស រកនីតិវិធីដាក់ចូលទៅក្នុងកម្មវិធីតាមដានការសាងសង់ផ្លូវ (App) ដើម្បីជួយសម្រួលដល់មន្ត្រីត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវផងដែរ។

ក្រៅពីនេះ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានណែនាំឱ្យមន្ត្រីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឧទាហរណ៍ដូចជា ការប្រើប្រាស់កាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិបន្ថែមទៀតជាដើម ព្រោះការដឹកលើសទម្ងន់ ជាមូលហេតុចម្បងដែលធ្វើឱ្យខូចផ្លូវ។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានព្រមានចាប់រថយន្ដដឹកលើសទម្ងន់ទាំងអស់ មិនថាអ្នកមានខ្នង ឬអ្នកអត់ខ្នង បើធ្វើឱ្យខូចផ្លូវ គឺចាប់ទាំងអស់ ដោយគ្មានការលើកលែងនោះឡើយ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]