រដ្ឋស្នើឱ្យក្រុមហ៊ុនចិនវិនិយោគ១២លានដុល្លារ តបណ្តាញទឹកស្អាតពីក្រុងសៀមរាបទៅព្រលានថ្មី

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី AIAI ឱ្យវិនិយោគទឹកប្រាក់ប្រមាណ ១២ ទៅ ១៣លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញចែកចាយទឹកស្អាតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ព្រលានយន្តហោះថ្មីនៅក្នុងស្រុកសូត្រនិគម។

នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ចម ប្រសិទ្ធ អាកាសចរណ៍ស៊ីវិល និងតំណាងក្រុមហ៊ុន AIAI កាលថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។

ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា ដោយសារព្រលានថ្មីនេះមានទីតាំងនៅស្រុកសូត្រនិគម ចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប បញ្ហាប្រឈមធំទៅអនាគតគឺការផ្គត់ផ្គង់ទឹកស្អាត ដូច្នេះក្រុមហ៊ុនត្រូវគិតគូលើការវិនិយោគសង់បណ្ដាញថ្មីភ្ជាប់ទៅនឹងរដ្ឋាករទឹកស្វយ័តក្រុងសៀមរាបឱ្យបានមុនគម្រោងព្រលានបញ្ចប់ការសាងសង់។

ឯកឧត្តម មានប្រសាសន៍ថា៖ «ជាក់ស្ដែងពីព្រំប្រទល់នៃទីក្រុងសៀមរាបទៅដល់ព្រលានថ្មីគឺមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ បើប្រើបំពង់ទុយោពីដើមទីទៅ ត្រូវប្រើទំហំ ៦០០មម រួមជាមួយការសាងសង់អាងស្តុក និងស្ថានីយចែកចាយបន្ត អាចនឹងចំណាយប្រមាណ ១២ ទៅ ១៣លានដុល្លារ»។

ឯកឧត្តមបន្តថា ការសង់បណ្ដាញថ្មីនេះ នឹងអាចផ្គត់ផ្គង់ទឹកបាន ៥ពាន់ ទៅ ១ម៉ឺន ម៉ែត្រគូបក្នុង១ ថ្ងៃ ដែលនឹងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងទំហំវិនិយោគ សក្ដានុពលអាជីវកម្ម រោងចក្រសហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅពេលអនាគត។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់គាំទ្រចំពោះអនុសាសន៍ណែនាំរបស់ក្រសួង ហើយនឹងបញ្ជូនព័ត៌មាននេះជូនទៅថ្នាក់លើរបស់ខ្លួន ដើម្បីពិចារណា។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី គិតមកដល់បច្ចុប្បន្នដំណើរការសាងសង់បានចំនួន៤៥%ហើយ ដោយគ្រោងនឹងសម្រេចរួចរាល់នៅចុងឆ្នាំ២០២២ខាងមុខនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]