រដ្ឋហាមនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ

រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់មិនឱ្យធ្វើការនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនី ដែលកប់ក្រោមបា​តសមុទ្រ តាមភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២៣។

រដ្ឋបាលខេត្ត ណែនាំម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ដែលខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល តាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រឆ្លងកាត់ កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ពិសេសហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតឱ្យបានយ៉ាងតិច ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រនេះ។

ហេតុនេះ​ ដើម្បីចៀសវាងផលប៉ះពាល់លើខ្សែបណ្តាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ មុននឹងធ្វើការនេ​សាទ និងចតនាវា ពលរដ្ឋទាំងអស់ត្រូវពិនិត្យគំនូសប្លង់ដែលហាមឃាត់នេះឱ្យបានច្បាស់​លាស់​មុននឹងបោះយុ​ថ្កា​។

គួរបញ្ជាក់ថា គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស នៅលើកោះមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីអំឡុងខែមិថុនា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅលើកោះ ទទួលបានអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់ មានតម្លៃសមរម្យ និងបម្រើដល់ការវិនិយោគនានានៅលើកោះ។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]