រដ្ឋអនុម័តគម្រោងធំៗ៤ តម្លៃជិត ៩៧លានដុល្លារ នៅខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគសរុប ៩៦,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ។

គម្រោងទី១៖ វិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគចំនួន ៨៤,៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ.ប៊ី.អ៊ី.ស្នួល ខេត្តក្រចេះ នឹងបង្កើតការងារបានចំនួនប្រមាណ ១០០០កន្លែង ឈ្មោះក្រុមហ៊ុន L-Q New Energy CO., LTD. 

គម្រោងទី២៖ វិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃតំណទីបដែកគ្រប់ប្រភេទ មានទុនវិនិយោគចំនួន ៥,៨លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សានសែល ស្វាយរៀង ខេត្តស្វាយរៀង ឈ្មោះក្រុមហ៊ុន Eastcam Casting Co., Ltd.

គម្រោងទី៣៖ វិនិយោគបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈ្មោះក្រុមហ៊ុន MEGA Hardwood Co., Ltd.

គម្រោងទី៤៖ វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈ្មោះក្រុមហ៊ុន XIN JIN WEI Garment (Cambodia) Co., Ltd.

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ គម្រោងថ្មីទាំង៤នេះ នឹងបង្កើតការងារចំនួន ២០៥០កន្លែង ជូនប្រជាពលរដ្ឋ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]