រដ្ឋអនុម័តគម្រោងវិនិយោគរមណីដ្ឋានទេសចរណ៍ធម្មជាតិលើកោះស្រមោច ខេត្តព្រះសីហនុ

គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតគម្រោងវិនិយោគលើកោះស្រមោច ក្នុងខេត្តព្រះសីហនុ ទៅជារមណីយដ្ឋានធម្មជាតិ។​

គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើផែនការមេថ្មីនៃគម្រោងវិនិយោគកោះស្រមោច កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ។​

យោងតាម លោក​ ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អង្គប្រជុំបានអនុម័តផែនការមេថ្មីរបស់គម្រោងអភិវឌ្ឍន៍កោះស្រមោច ដែលមានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Ream Resort and Development Co Ltd.

លោក ឡុង ឌីម៉ង់ បានលើកឡើងថា គម្រោងទាំងនេះ កើតឡើងនៅក្នុងដំណាក់កាលវិបត្តិសកលនៃកូវីដ១៩ ប៉ុន្តែដោយសារគោលនយោបាយគ្រប់គ្រងការរីករាតត្បាតជំងឺកូវីដ រួមទាំងគោលនយោបាយស្រោចស្រប់វ៉ាក់សាំង បានធ្វើឲ្យអ្នកវិនិយោគមានជំនឿមកលើកម្ពុជា។

- Video Advertisement -