រដ្ឋាភិបាលកំពុងពន្លឿនការសិក្សាស្ថាបនាផ្លូវលេខ១០ ពីសំឡូត មកកោះកុង

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ សំឡូត វាលវែង កោះកុង ត្រៀមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២០នេះ ខណៈក្រុមការងារអន្តរក្រសួងបានពន្លឿនការសិក្សាហេតុប៉ះពាល់នៃគម្រោង មុនសម្រេចបើកការដា្ឋន។

យោងតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវជាតិលេខ១០ ស្ថិតនៅក្នុងគម្រោងត្រៀមសម្ផោធបើកការដ្ឋានក្នុងឆ្នាំ២០២០។

ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យ និងកំណត់ទីតាំងភូមិសាស្រ្ត ស្ថិតនៅក្នុងខេត្តពោធ៍សាត់ និងកោះកុង សម្រាប់គម្រោងផ្លូវជាតិលេខ១០នេះ។ ការចុះអង្កេតនេះ គឺធ្វើឡើងតាមរយៈការជិះលើឧត្តម្ភចក្រ ពិនិត្យមើលពីខាងលើ។

ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ការចុះត្រួតពិនិត្យកាលពីពេលថ្មីៗនេះ មិនទាន់បានសម្រេចជ្រើសរើស ឬកំណត់ទីតាំងសម្រាប់ស្ថាបនាផ្លូវជាតិលេខ១០ នៅឡើយទេ។

ឯកឧត្តម ប៉ាល់ ចន្ទតារា បញ្ជាក់ថា តាមរយៈចុះត្រួតពិនិត្យ ដល់ទីតាំងផ្ទាល់ ឃើញថាតម្រាយផ្លូវ ដែលបានដៅទុកកន្លងមក ប៉ះពាល់ដល់ព្រៃឈើច្រើនពេក។ ដូច្នេះហើយ អន្តរក្រសួងសម្រេចចិត្តមិនទាន់សម្រេច ហើយនឹងធ្វើការពិនិត្យផ្លូវវាងផ្សេងទៀត។

ឯកឧត្តម ប៉ាល់ ចន្ទតារា ថ្លែងថា៖ “គម្រោងសាងសង់ផ្លូវជាតិលេខ១០ អាចជ្រើសរើសផ្លូវផ្សេងទៀត ដោយសារប៉ះពាល់ព្រៃច្រើនពេក ហើយយើងស្តាយព្រៃឈើ”។

បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ១០នេះ ដែលមានប្រវែងសរុប ១៩៧ គម នឹងត្រូវសាងសង់ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]