រដ្ឋាភិបាលកំពុងពន្លឿនផែនការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង

ផែនការរៀបចំខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បានវិវឌ្ឍន៍ទៅមុនមួយជំហានទៀតហើយ ដោយថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចូលមកជួយជ្រោមជ្រែងពន្លឿនការងារនេះផងដែរ បន្ថែមពីលើរដ្ឋមន្រ្តីជើងចាស់ ៣រូប។

យោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងជួយប្រមូលធាតុចូលមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ

បច្ចុប្បន្ន ក្រុមការងារបានចាប់ផ្តើមប្រមូលរូបថតពីលើអាកាសនៅខេត្តព្រះសីហនុហើយ ដើម្បីប្រើប្រាស់ជាឯកសារជំនួយក្នុងពេលរៀបចំផែនការមេ ជាមួយនឹងអន្តរក្រសួង។

ជាក់ស្ដែង កាលពីខែ មិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងមួយរួចមកហើយ ដើម្បីឱ្យមកពន្លឿនការងារប្រែក្លាយខេត្តព្រះសីហុនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ។ (អានបន្ថែម)

គណៈកម្មាធិការនេះ មានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន ២រូប ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

គួរបញ្ជាក់ថា ការងារនេះកំពុងធ្វើឡើង ស្របពេលដែលខេត្តព្រះសីហនុបាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម ដូចជា ផ្លូវ៣៤ខ្សែ ប្រព័ន្ធលូបង្ហូរទឹក និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំង ៣កន្លែងជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]