រដ្ឋាភិបាលគ្រោងសង់ស្ពានអាកាសចំនួន ២ កន្លែង លើផ្លូវជាតិលេខ៣

រដ្ឋាភិបាល មានគម្រោងសាងសង់ស្ពានអាកាសចំនួន ២ កន្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ដោយស្ពានទី១ នឹងស្ថិតនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងចៀងវាងការបង្កគ្រោះថ្នាក់ ពិសេសក្នុងតំបន់ទីផ្សារមម៉ញឹក។ នេះបើតាមសារព័ត៌មាន AKP កាលពីថ្ងៃទី ០៧ កក្កដានេះ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចំពោះគម្រោងនេះ ឯកឧត្តម បានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ស្ពឺ និងអភិបាលខេត្តតាកែវ រួចមកហើយ។

ឯកឧត្តមបានឲ្យដឹងថា៖ «យើងមិនអាចឱ្យគាត់ឆ្លងកាត់បានទេ ព្រោះថាមានផ្លូវ៤គន្លង អញ្ចឹងបើគាត់ឆ្លងកាត់វាអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ចំពោះគាត់។ យើងបានសម្រេចហើយ និងកំពុងសាងសង់ស្ពានអាកាស ២ កន្លែង គឺមួយនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពង់ស្ពឺ។»

ទោះជាយ៉ាងណាក្ដី ឯកឧត្តម មិនទាន់បញ្ជាក់ប្រាប់សាធារណជន ពីចំណុចទីតាំងជាក់លាក់នៃគម្រោងទាំង ២ នេះទេ។
ចំពោះគម្រោងនេះដែរ អភិបាលខេត្តតាកែវ ក៏បានស្នើឲ្យក្រុមហ៊ុនសាងសង់ឲ្យពង្រីកផ្លូវប្រសព្វឲ្យបាន ៣០០ ម៉ែត្រទាំងសងខាង ដើម្បីកុំឲ្យកកស្ទះចរាចរណ៍នៅពេលបត់រថយន្ត។ ក្រុមហ៊ុនក៏បានយល់ព្រមចំពោះសំណើរបស់អភិបាលខេត្តតាកែវ ផងដែរ។

បច្ចុប្បន្ន នៅរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ៥ កន្លែង ដែលបានដាក់ដំណើរការ និងកំពុងសាងសង់។ បើយោងតាម មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្មីៗនេះ រដ្ឋាភិបាលក៏គ្រោង សាង់សង់ស្ពានអាកាសថ្មើជើងចំនួន ២៥ បន្ថែមទៀត នៅក្នុងទីក្រុង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]