រដ្ឋាភិបាលចេញវិធានការបន្ទាន់ ៣សំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩
រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី ៨ វិច្ឆិកា នេះ បានដាក់ចេញវិធានការបន្ទាន់សំខាន់ៗចំនួន ៣ ឡើងវិញរួមមាន ការបិតកន្លែងកម្សាន្តជាបណ្ដោះអាសន្ន ការផ្អាកគ្រឹះស្ថានអប់រំ និងការហាមមិនឱ្យមានការប្រមូលផ្ដុំនៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
កន្លែងកម្សាន្ទាំងនោះរួមមាន ការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសដោយអនុវត្តចាប់ពីថ្ងៃ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ចំណែកឯ គ្រឹះស្ថានអប់រំ ដែលមានដូចជា សាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ត្រូវបានក្រសួងអប់រំប្រកាសបិទ ជាបណ្ដោះអាសន្នចំនួន ២ សប្តាហ៍។
ជាមួយគ្នានេះដែរ ក្រសួងក៏សម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។


