រដ្ឋាភិបាលបានចេញបណ្ណកម្មសិទ្ធិដីប្រមាណជាង ៦លានបណ្ណ ត្រឹមចុងឆ្នាំ២០២០

គិតត្រឹមបំណាច់ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានប្រមាណជាង ៦លានបណ្ណ ឬស្មើនឹង ៨៦,៨% នៃក្បាលដីប៉ាន់ស្មានសរុបជាង ៧លានក្បាលដី។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ។

តាមរយៈរបាយការណ៍ដដែល ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធសម្រេចបានប្រមាណជាង ៥,៤លាន បណ្ណ ហើយក៏បានបានចែកបណ្ណជូនប្រជាពលរដ្ឋបានជាង ៥ លានបណ្ណហើយដែរ។

ដោយឡែក ការចុះបញ្ជីដីដែលមានលក្ខណៈដាច់ជាដុំ សម្រេចបានជាង ៦២ ម៉ឺនបណ្ណហើយ ដោយក្នុងនោះដីរដ្ឋមាន ១៦៦ទីតាំង ឬស្មើនឹងជាង ១ ៩០០ បណ្ណ។

លើសពីនេះ ត្រឹមបំណាច់ឆ្នាំ២០២០ គណៈកម្មការសុរិយោដីក៏បានបានបញ្ចប់វិវាទដីធ្លីឱ្យ ២៣ ០៥០ គ្រួសារ ឬស្មើនឹងផ្ទៃដីទំហំប្រមាណជាង ៦,៥លានហិកតា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]