រដ្ឋាភិបាលពន្យារពេលប្រមូលពន្ធចំណេញមូលធន ២០% ទៅដើមឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២២ តុលានេះ បានចេញសេចក្ដីប្រកាសពន្យារពេលការប្រមូលពន្ធចំណេញមូលធន ២០% ពីខែមករា ២០២១ ទៅ ខែថ្ងៃទី ១ មករា ២០២២ វិញ ដើម្បីទុកពេលអ្នកជាប់ពន្ធស្វែងយល់កាន់តែច្បាស់នូវបទប្បញ្ញត្តិ និងត្រៀមខ្លួនបង់ពន្ធដោយមានប្រសិទ្ធិភាព។

សេចក្ដីសម្រេចនេះគឺ យោងតាមលិខិតចំណារឯកភាពពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចុះថ្ងៃទី ៩ តុលា កន្លងមកនេះ។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែសីហា កន្លងទៅ រដ្ឋាភិបាលបានប្រកាសថានឹងប្រមូលពន្ធ ២០% លើផលចំណេញមូលធន ដែលប្រជាជនទូទៅហៅថាពន្ធចំណេញពីការលក់អចលនទ្រព្យ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ (អានបន្ថែម)

ប៉ុន្តែ កន្លងមកស្ថាប័នឯកជនភាគច្រើនជាពិសេសក្នុងវិស័យអចលនទ្រព្យ បានស្នើសុំដល់រដ្ឋាបាលឱ្យពន្យារពេលការប្រមូលពន្ធ ដោយហេតុថាសេដ្ឋកិច្ចកំពុងប៉ះពាល់ខ្លាំងដោយសារវីរ៉ុសកូវីដ ១៩។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]