រដ្ឋាភិបាលសម្រេចឱ្យខេត្តអាចអនុម័តគម្រោង ៥លានដុល្លារចុះ ដើម្បីពង្រាយរោងចក្រឱ្យបានច្រើនតាមមូលដ្ឋាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលនេះជាកត្តាទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអភិបាលខេត្តទាំងអស់បន្ត ទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅប្រទេស ចូលទៅវិនិយោគនៅតាមបណ្តាខេត្តខណ្ឌរបស់ខ្លួន ដើម្បីបង្កើតការងារជូនដល់ប្រជាលពលរដ្ឋនៅមូលដ្ឋាន។

សម្តេចតេជោ ​ហ៊ុន សែន មានប្រសាសន៍ថា៖ “សូមឱ្យបណ្តាខេត្តបន្តការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុន ។ ឥឡូវ យើងបានប្រតិភូកម្មផ្តល់អំណាចទៅឱ្យថ្នាក់មូលដ្ឋានមានសិទ្ធិអនុម័តគម្រោងវិនិយោគមានដើមទុន៥លានដុល្លារ ដូច្នេះត្រូវទាក់ទាញវិនិយោគិន ដោយមិនចាំបាច់តែអ្នកវិនិយោគមកពីក្រៅស្រុកទេ អ្នកក្នុងស្រុកក៏ត្រូវទាក់ទាញដែរ ដែលពួកគេគឺជាអ្នករកទីផ្សារពីខាងក្រៅមក”។​

សម្តេចតេជោបញ្ជាក់ថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ។

សម្តចតេជោ បន្តថា រាជរដ្ឋាភិបាល កំពុងខិតខំកសាងចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគឱ្យចុះមកតាមបណ្តាខេត្តដើម្បីទាក់ទាញវិនិយោគ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។​ សម្តេចតេជោ ក៏បានជំរុញការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម បង្កើនធនធានមនុស្សផ្នែកបច្ចេកវិទ្យាដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]