រដ្ឋាភិបាលអនុម័តគម្រោងថ្មីមួយតម្លៃ ២,៥លានដុល្លារ នៅខេត្តកំពង់ចាម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ ក្រុមហ៊ុន SKUON SHOES MANUFACTURE CO., LTD លើគម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងថ្មីមួយកន្លែង។

យោងតាមការប្រកាសរបស់ CDC ចេញកាលពីថ្ងៃទី ៣ មីនា គម្រោងនេះមានទុនវិនិយោគ ២,៥លានដុល្លារ ដោយមានទីតាំងស្ថិតនៅផ្លូវជាតិលេខ 6A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រោងចក្រនេះនឹងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង នៅពេលដំណើរការ។

គួររំឭកដែរថា នៅក្នុងរយៈពេល១ខែដំបូង ដើមឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានរហូតដល់ទៅ ១,៤ ពាន់លានដុល្លារផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]