រដ្ឋាភិបាលអនុម័តឱ្យក្រុមហ៊ុនចិនសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី

រដ្ឋាភិបាល សម្រេចជាផ្លូវការឱ្យសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី ដោយក្រុមហ៊ុនចិនត្រូវបានជ្រើសរើសជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ។ នេះបើតាមឱ្យដឹងពី សេចក្ដីប្រកាសរបស់ទីស្ដីការគណរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០នេះ។

យោងតាមប្រភពដដែល រដ្ឋាភិបាលសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ឱ្យសិក្សា និងអភិវឌ្ឍន៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី និងអនុញ្ញាត្តឱ្យរដ្ឋលេខាធិការដ្ឋានអាកាចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនអភិវឌ្ឍន៍។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ សម្រាប់ជំហានដំបូង គម្រោងនេះនឹងត្រូវសាងសង់លើដី ៣០០ ហិកតា ហើយពង្រីកជា ៦០០ហិកតាវិញ។ (អានបន្ថែម និងបន្ថែម)

កាលពីព្រឹកថ្ងៃទី ៣១ កក្កដា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលនឹងត្រូវឈូសបើកទ្រូងផ្លូវ ៦០ម ហើយលើកជាតួផ្លូវតែ១២មសិន និងត្រូវបានសង់ជាប្រភេទផ្លូវក្រួសក្រហមជាបណ្ដោះអាសន្ន។ (អានបន្ថែម)

ក្រៅពីគម្រោងព្រលានយន្តហោះ រដ្ឋាភិបាលក៏មានគម្រោងចង់ផ្លាស់ប្តូរខេត្តមណ្ឌលគីរីទៅជាគោលដៅទេសចរណ៍អន្តរជាតិ។ ផែនការមេ ឆ្នាំ២០២០-២០៣៥ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]