រដ្ឋ និងក្រុមហ៊ុនចិន កំពុងពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌព្រលានមណ្ឌលគីរី

ក្រុមហ៊ុនចិន China Power International Group ដែលទទួលបានសិទ្ធអភិវឌ្ឍព្រលានមណ្ឌលគិរី និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីឈានទៅរកការវិនិយោគសាងសង់ក្នុងពេលឆាប់ៗ។

ការពិភាក្សានេះ បានដំណើរការអស់រយៈពេល ៣ខែហើយ ប៉ុន្តែមិនទាន់បានសម្រេចនៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ឯកឧត្តមថ្លែងថា៖ «កិច្ចព្រមព្រៀងក្របខណ្ឌមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្ន មិនទាន់បញ្ចប់ការពិភាក្សាគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះនៅឡើយទេ»។

ជាទូទៅ កិច្ចព្រមព្រៀងក្របខណ្ឌ គឺផ្តោតសំខាន់ថាតើក្រុមហ៊ុនទាមទារអ្វីខ្លះពីការវិនិយោគ ហើយរដ្ឋអាចសម្រួល និងផ្តល់អ្វីបានឱ្យទៅក្រុមហ៊ុនខ្លះ និងទទួលបានប្រយោជន៍អ្វី។

បន្ទាប់ពីភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដំណាក់កាលបន្ទាប់គឺក្រុមហ៊ុននឹងសិក្សាបន្ថែមលើរបាយការណ៍ដែលអាកាសចរណ៍ស៊ីវិលបានសិក្សាចប់កាលពីដើមឆ្នាំនេះ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ ។ (អានបន្ថែម)

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ធ្លាប់ឱ្យដឹងថា កាលបរិច្ឆេទសាងសង់នៃគម្រោង អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចជាងមួយឆ្នាំ ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋម។ (អានបន្ថែម)

គួរបញ្ជាក់ថា ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង ៦០លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]