រដ្ឋ និង​ឯកជនរួមគ្នាពិនិត្យលទ្ធភាពឱ្យបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញដីឬផ្ទះនៅបុរី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីបាន។

កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធា​ន​​សមាគម កាលពីថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៣។

កិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន៖ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ។

ភាគីទាំងពីរ បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និង​​ដីនៅក្នុងគម្រោងបុរី។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]