របៀបនៃការជ្រើសរើសកន្លែងសម្រាប់ការិយាល័យ

នៅពេលរកមើលជួលកន្លែងការិយាល័យថ្មី ក្រុមហ៊ុនគួរប្រាកដថាវាពិតជាបំពេញតម្រូវការរបស់ក្រុមហ៊ុន ទាក់ទងនឹងភាពងាយស្រួល ហិរញ្ញវត្ថុ និងសេវាកម្មដែលផ្តល់ជូនដល់អតិថិជននិងបុគ្គលិក ហើយសំខាន់បំផុតគឺម៉ាកយីហោ និងកិត្តិស័ព្ទសាជីវកម្មរបស់ពួកគេ។

ការណែនាំខ្លះនៅពេលជ្រើសរើសការិយាល័យថ្មីដូចជា រយៈពេលធ្វើដំណើរតាមរថយន្តក្នុងពេលម៉ោងមមាញឹក ជាដើម អាចនឹងកំណត់ថាអគារណាដែលសមស្របនឹងតម្រូវការរបស់ក្រុមហ៊ុន។ នៅពេលជ្រើសយកការិយាល័យថ្មី អ្នកជួលម្នាក់អាចស្នើសុំគម្រោងសម្រាប់ជាន់នីមួយៗនៃអាគារ និងមានអ្នករចនាផ្ទៃខាងក្នុងធ្វើគំនូរព្រាងកន្លែងការងារ និងមុខងារចាំបាច់ដើម្បីកំណត់ពីការប្រើប្រាស់កន្លែងដែលត្រូវការ។

អ្នកគួរពិនិត្យមើលប្រព័ន្ធសុវត្ថិភាពនៃអាគារដើម្បីមើលថា វាផ្តល់នូវសុវត្ថិភាពតាមតម្រូវការដែរឬទេ។ អ្នកក៏ត្រូវពិនិត្យមើលថ្លៃអគ្គិសនី និងម៉ាស៊ីនត្រជាក់ក្នុងអំឡុងពេលធ្វើការ និងក្រោយម៉ោងធ្វើការផងដែរ។ នៅកម្ពុជា អត្រាតម្លៃនេះមានភាពខុសប្លែកគ្នាសម្រាប់អគារការិយាល័យមួយចំនួន។ អ្នកក៏អាចពិនិត្យមើល ឬតេស្តសាកល្បងសញ្ញាទូរស័ព្ទចល័តនៅក្នុងកន្លែងការិយាល័យ និងនៅកន្លែងរួមផ្សេងទៀតនៃអាគារ។

ក្រៅពីនេះមានតម្រូវការផ្សេងទៀតដូចជា ការពិនិត្យមើលពេលវេលារង់ចាំជណ្តើរយន្ត ជាពិសេសអំឡុងពេលម៉ោងមមាញឹកខ្លាំងបំផុត ព្រោះជណ្តើរយន្តនៅតាមអាគារការិយាល័យមួយចំនួនអាចមានភាពអ៊ូអរខ្លាំងអំឡុងពេលម៉ោងនេះ។ អ្នកក៏គួរអង្កេតមើលសេវាគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងអគារផងដែរ។

នៅខាងក្នុងអាគារការិយាល័យ អ្នកត្រូវពិនិត្យមើលអ្នកជួលផ្សេងទៀតនៅក្នុងអគារដើម្បីធានាថាមិនមានអ្នកដែលមិនចង់បានអាជីវកម្មរបស់អ្នក ឬអ្នកប្រកួតប្រជែងជាមួយអាជីវកម្មរបស់អ្នក។ នៅខាងក្រៅអគារការិយាល័យ អ្នកត្រូវពិនិត្យផ្ទៀងផ្ទាត់ការបែងចែកចំណតឡាន ថ្លៃចំណត និងវិធានបទប្បញ្ញត្តិ ដើម្បីជាអត្ថប្រយោជន៍សម្រាប់បុគ្គលិកក្រុមហ៊ុន និងអតិថិជនរបស់អ្នក។ អ្នកត្រូវពិនិត្យមើលថាតើមានកន្លែងអាហារ និងភេសជ្ជៈនៅក្នុងអគារ និងតំបន់ជិតៗដែរឬទេ។ អ្នកក៏ត្រូវពិចារណាផងដែរពីភាពគ្រប់គ្រាន់នៃសេវាកម្ម និងគ្រឿងបរិក្ខាររបស់អគារ ដើម្បីបំពេញតាមតម្រូវការរបស់ក្រុមហ៊ុន និងជាមួយថ្លៃជួលដែលមិនលើសពីថវិការបស់អ្នក។

លោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខា បានមានប្រសាសន៍ថា “ការមានកន្លែងចតយានយន្តគ្រប់គ្រាន់គឺជាតម្រូវការចាំបាច់បំផុតសម្រាប់អ្នកជួល។”

លោក Chhayleang Nguon នាយកប្រតិបត្តិក្រុមហ៊ុន Ratanaka Realty បានបន្ថែមថា “ខ្ញុំនឹងមើលទៅលើគ្រឿងបរិក្ខារដែលផ្តល់ជូននៅក្នុងអគារ និងតម្លៃជួល។ ទីតាំងក៏សំខាន់ផងដែរពីព្រោះខ្ញុំមិនចង់ធ្វើដំណើរឆ្ងាយពីកន្លែងដែលខ្ញុំស្នាក់នៅនោះទេ។”

សម្រាប់ផ្នែកហិរញ្ញវត្ថុ អ្នកត្រូវពិនិត្យមើលឲ្យប្រាកដថាអ្នកណាជាអ្នកបង់ពន្ធលើអចលនទ្រព្យ ធ្វើការវិភាគតម្លៃជួល និងការចំណាយផ្សេងទៀត និងព័ត៌មានផ្សេងទៀតស្តីពីពេលវេលាដូចជាវដ្តទីផ្សារការិយាល័យ និងចលនានៃការជួលជាមួយអគារផ្សេងទៀត។ ទាំងនេះនឹងផ្តល់ឲ្យអ្នកនូវគំនិតថា តើគួរជួលកន្លែងការិយាល័យមួយណា។

ដំណើរការទាំងអស់ខាងលើនេះអាចត្រូវបានធ្វើឡើងសម្រាប់អាគារដែលមានស្រាប់ ប៉ុន្តែប្រហែលមិនអាចអនុវត្តបានទេសម្រាប់អគារថ្មីដែលជួលទុកជាមុន។ ក្នុងករណីបែបនេះ វាជាការសំខាន់ដែលត្រូវរៀបចំបញ្ជីសំណួរដើម្បីលើកឡើងពីការគ្រប់គ្រងអាគារការិយាល័យ ហើយគួរមានចម្លើយជាលាយលក្ខណ៍អក្សរពីម្ចាស់អចលនទ្រព្យ ឬក្រុមហ៊ុនអភិវឌ្ឍន៍។

ជាចុងក្រោយ ដោយសារតែក្រុមហ៊ុនមិនផ្លាស់ប្តូរទីតាំងការិយាល័យទៀងទាត់នោះ វាជាការចាំបាច់ដែលអ្នកត្រូវធានាថាអ្នកធ្វើការជ្រើសរើសត្រឹមត្រូវ នៅពេលជ្រើសរើសកន្លែងការិយាល័យល្អបំផុតសម្រាប់អ្នក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]