របៀបបង្កើតទ្រព្យពីការវិនិយោគអចលនទ្រព្យ
គណនីយសន្សំដែលមានអត្រាការប្រាក់ទាប ជម្រុញឲ្យវិនិយោគិនទិញអចលនទ្រព្យ អាចបង្កើតប្រាក់ចំណេញពីការវិនិយោគ។ នៅកម្ពុជា ប្រជាជនកាន់តែច្រើនឡើងៗទិញអចលនទ្រព្យដើម្បីដាក់ជួល។ ក៏ប៉ុន្តែ ដើម្បីទទួលបានផលចំណេញត្រឡប់វិញ ទាមទារឲ្យមានចំណេះដឹងលម្អិតនៃទីផ្សារអចលនទ្រព្យ ហើយអ្វីដែលជាកត្តាជម្រុញក្នុងលក់នៃទីផ្សារមួយនេះ។
ប្រជាជនកម្ពុជា ភាគច្រើនចូលចិត្តគ្រប់គ្រងអចលនទ្រព្យ ជាជាងការជួល។ សម្រាប់ទីផ្សារជួល អតិថិជនគោលដៅគឺជនជាតិបរទេស ហេតុដូច្នេះហើយ ដើម្បីទទួលបានប្រាក់ចំណូលច្រើនត្រឡប់វិញ ហើយធ្វើឲ្យដើមទុនកាន់តែកើន អចលនទ្រព្យសម្រាប់ការដាក់ជួលត្រូវតែបំពេញតាមតម្រូវការរបស់អតិថិជន។
នៅភ្នំពេញ មានតំបន់មួយចំនួន ដែលជនបរទេសចូលចិត្តស្នាក់នៅ តំបន់ទាំងនោះ មានដូចជា បឹងកេងកង១ បឹងកេងកង៣ ទួលគោក កោះពេជ្រ ជ្រោយចង្វារ និងតំបន់មាត់ទន្លេតាមបណ្តាយមហាវិថីព្រះស៊ីសុវត្ថិ។ តំបន់ដែលមានសក្តានុពលផ្សេងទៀត មានតិចតួចណាស់ ដែលមានជនជាតិបរទេសជួលស្នាក់នៅ។
លោក ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខា បានឲ្យដឹងថា៖ “កម្ពុជានៅតែបន្តរីកចម្រើនលើគ្រប់វិស័យ ហើយខ្ញុំជឿថាតម្លៃអចលនទ្រព្យនៅតែរក្សាកំណើនថេរ បើធ្វើការទៅនឹងតម្លៃអចលនទ្រព្យក្នុងឆ្នាំ២០១៦”។ វិនិយោគគិនគួរស្វែងយល់ឲ្យបានច្បាស់ពីរបៀបនៃការរចនា ការតុបតែងគ្រឿងសង្ហារឹម ទំហំកន្លែងស្នាក់នៅ ហើយគួរស្វែងយល់នូវអ្វីដែលពួកគេ (អតិថិជន) អាចមានលទ្ធភាពលៃលកបាន។
វាមិនដូចតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗមួយចំនួនដូចជា ទីក្រុងហុងកុង សិង្ហបុរី និងទីក្រុងតូត្យូជាដើម ភ្នំពេញមិនមានអ្នកជួលច្រើន និងថវិកាសម្រាប់ការជួលច្រើននោះទេ។ កន្លែងស្នាក់នៅក្នុងតម្លៃមធ្យមចន្លោះពី ៥០០ដុល្លារ ទៅ ១.៣០០ដុល្លារអាមេរិកក្នុងមួយខែសម្រាប់បន្ទប់គេងគ្រែមួយ ហើយសម្រាប់បន្ទប់គេងពីរ ចន្លោះពី ៨០០ ដុល្លារ ទៅ ២.០០០ដុល្លារអាមេរិក និងបន្ទប់គេងបីតម្លៃចន្លោះ ពី១.២០០ ទៅ ៣.០០០ ដុល្លារអាមេរិក។ មានអ្នកជួលតិចតួចណាស់ដែលអាចជួលលើសពីតម្លៃ ៣.០០០ពាន់ដុល្លារ។
បច្ចុប្បន្នអគារខុនដូថ្មីៗភាគច្រើនបានបើកឲ្យដំណើរការដើម្បីផ្គត់ផ្គង់ទីផ្សារសម្រាប់បន្ទប់គេងមួយ ដែលជាការបំពេញតម្រូវការជនជាតិបរទេសហើយមានប្រមាណជាង៥០ភាគរយនៃការជួលបន្ទប់ខុនសម្រាប់ស្នាក់នៅ គឺទំហំនៃបន្ទប់គេងមួយ ដែលទីផ្សារទំហំនៃប្រភេទបន្ទប់នេះមានកំណើនសក្តានុពលក្នុងការជួលខ្លាំងគេបំផុត។
តែទោះយ៉ាងណា ទីផ្សារសម្រាប់បន្ទប់គេងមួយ មានការផ្គត់ផ្គង់លើសតម្រូវការនាពេលអនាគត ហើយទីផ្សារបន្ទប់គេងមួយ នឹងមិនមានភាពទាក់ទាញទៀតនោះទេសម្រាប់វិនិយោគិន។ ម្យ៉ាងវិញទៀត អគារដែលមានស្រាប់ផ្តល់កម្រៃក្នុងការជួលបានច្រើន យ៉ាងណាមិញ ខុនដូទើបបើកថ្មីៗ អាចផ្តល់កម្រៃក្នុងការជួលខ្ពស់ជាង ក៏ប៉ុន្តែបច្ចុប្បន្នហានិភ័យនៃទីផ្សារខុនដូប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ។
លោក ងួន ឆាយលាង CEO ក្រុមហ៊ុន Ratanaka Realty បានឲ្យដឹងថា៖ “ការវិនិយោគលើអចលនទ្រព្យពេលណាក៏ល្អដែរ។ ប៉ុន្តែត្រូវដឹងថាប្រភេទអចលនទ្រព្យណា ត្រូវវិនិយោគដែលចំទីតាំងល្អ”។
ជារួម កំណើននៃជនជាតិបរទេសនៅតែបន្តការកើនឡើង ក៏ប៉ុន្តែការផ្គត់ផ្គង់កន្លែងជួលនៃទីតាំងដែលជនជាតិបរទេសចូលចិត្តស្នាក់នៅមានតិចតួចបំផុត ហើយទស្សនៈវិស័យនៃការវិនិយោគលើលំនៅឋាននៅតែល្អ។ទោះយ៉ាងណាដើម្បីជ្រើសរើសការវិនិយោគអចលនទ្រព្យឲ្យបានល្អនឹងត្រូវបំផុត អ្នកវិនិយោគត្រូវតែយល់ពីតម្រូវការរបស់អ្នកជួលថាតើអ្នកជួលដែល ជាជនជាតិបរទេសចូលចិត្តរស់កន្លែងណាជាងគេ អ្វីដែលពួកគេត្រូវការ ហើយតម្លៃប៉ុន្មាន ទើបពួកគេមានលទ្ធភាពក្នុងការទូទាត់។ ដូចជាអ្នកជួលចង់បានអ្វីដែលពួកគេចង់បាន និងហើយតម្លៃប៉ុន្មានដែលពួកគេអាចចំណាយ ដើម្បីពិចារណាជាការវិនិយោគដ៏ល្អបំផុតលើអចលនទ្រព្យ។
- Video Advertisement -