រយៈពេល២ខែ ទេសចរចិនចូលទស្សនាអង្គរ កើនដល់ ១៤០% ធៀបនឹងឆ្នាំ២០២៣

ក្នុងរយៈពេល ០២ខែដំបូងក្នុងឆ្នាំ២០២៤​ ភ្ញៀវទេសចរចិន បានចូលមកទស្សនាប្រាសាទអង្គរវត្តមានចំនួន ១៦.០៧៤នាក់ ដែលកើនឡើង ១៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៦.៦៩០នាក់ប៉ុណ្ណោះ។ នេះបើតាមគេហទំព័រសារព័ត៌មាន XINHUANET កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

បើតាមរយៈរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបន្ថែមឱ្យដឹងថា ចិនជាភ្ញៀវទេសចរធំជាងគេទី៥ ចូលមកទស្សនាប្រាសាទអង្គរ បន្ទាប់ពីកូរ៉េ អាមេរិក បារាំង និងអង់គ្លេស។

រីឯសារព័ត៌មាន XINHUANET ក៏បានបន្ថែមឱ្យដឹងទៀទថា ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលជាកិច្ចសហការរវាងកម្ពុជា-ចិន ដែលនឹងនាំមកនូវចលករថ្មីមួយក្នុងការទាក់ទាញវិនិយោគិន និងទេសចរចិនមកកម្ពុជា ដែលនេះជាការរួមចំណែកនឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានរំពឹងទុកដែរថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ និងជាការវិនិយោគរបស់ចិនផងនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនបន្ថែមទៀត។ (អានបន្ថែម)

គួរបញ្ជាក់ដែរថា រយៈពេល ២ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.២៣៤.៦៧៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៣៥.៨៥០នាក់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]