រយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ៣៧៣ មានទុនសរុប ៥,៨ពាន់លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបានចំនួ​ន ​៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥,៨ពាន់លានដុល្លារ កើន ៧៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយនៅថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគទាំង ៣៧៣នេះ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ២៥ម៉ឺនកន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។

របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ចំនួនគម្រោងដែលត្រូវបានអនុម័តមានការកើនឡើងរហូតដល់ទៅ ១៨៣គម្រោង ខណៈទុនវិនិយោគក៏មានការកើនឡើងប្រមាណ ២,៥ពាន់លានដុល្លារផងដែរ ដែលស្មើនឹងប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ការកើនឡើងនៃគម្រោងវិនិយោគនេះ ក៏បានឆ្លុះបញ្ជាំងពីសក្ដានុពលនៃវិស័យឧស្សាហកម្មកម្ពុជាដែលបានស្រូបទាញទុនវិនិយោគបានរហូតដល់ ៤,២ពាន់លានដុល្លារ, តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ចំនួន១,៥ពាន់លានដុល្លារ, ខណៈវិស័យកសិកម្ម-ឧស្សាហកម្ម និងទេសចរណ៍ស្រូបបានត្រឹមតែ ១៣០លានដុល្លារ និង ២០លានដុល្លារ រៀងគ្នាប៉ុណ្ណោះ។

លើលពីនេះ បើក្រឡេកមើលប្រភពទុនវិនិយោគវិញ ចិនបានឈរលើលំដាប់ខ្ពស់បំផុតក្នុងឆមាសទី១ ឆ្នាំ២០២៥ គឺ ៥២,២៣%, តាមពីក្រោយដោយ កម្ពុជាខ្លួនឯងមាន ២៩,៧៦% និងលំដាប់ទី៣ សិង្ហបុរី មាន៧,៧២%។

យ៉ាងណាក៏ដោយ គួររំលឹកថា ក្នុងខែមិថុនាតែឯង CDC បានអនុម័តគម្រោងចំនួន ៨៣គម្រោង ក្រោមទុនវិនិយោគ ១,៦ពាន់លានដុល្លារ ក្នុងនោះលំហូរទុនក្នុងស្រុក(កម្ពុជា)ជាប់លំដាប់លេខ១ ដោយបានរួមចំណែករហូតដល់ទៅ ៤៦,៧៩% នៃទុនវិនិយោគសរុប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]