រយៈពេល ៧ខែ-ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនជាង ៤៦ម៉ឺននាក់ កើន៤៥%

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែកក្កដា) កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៤៦៣.៩៨០នាក់ កើន ៤៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។

នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

តាមប្រភពដដែលបានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរចិនមានចំនួន ១២,៤ ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៣,៧៤ លាននាក់ ដែលមកកម្ពុជា។ ក្នុងនោះឃើញថា ទេសចរចិនគឺជាប្រភពនៃភ្ញៀវអន្តរជាតិច្រើនជាងគេទីបីបន្ទាប់ពីប្រទេសថៃ និងវៀតណាម។

ជាមួយគ្នានេះដែរ លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា មានបំណងចង់ឃើញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈកម្ពុជាទើបតែបានចាប់ផ្តើមបើកកម្មវីធីថ្មី «ឆ្នាំនៃការផ្លាស់​ប្តូរ​​ប្រជាជន និង​ប្រជាជន ​កម្ពុជា-ចិន ឆ្នាំ​២០២៤» ដែលបាន​ចាប់​ផ្តើម​កាល​ពីដើមឆ្នាំ២០២៤ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់កម្ពុជា​បន្ថែមទៀត។

រីឯ លោក យ៉េន សំណាង អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទស្សនៈវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ដោយមានជំនួយពីកម្មវិធី ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជារំពឹងថានឹងជួយជំរុញការមកដល់ និងការវិនិយោគរបស់ភ្ញៀវទេសចរចិនបន្ថែមទៀតផងដែរ។

“គេជឿថាគំនិតផ្តួចផ្តើមនេះ រួមជាមួយនឹងកតិកាសញ្ញាពាណិជ្ជកម្មសេរីផ្សេងទៀតដែលនៅនឹងកន្លែង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃការលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលទាក់ទាញអ្នកទេសចរមិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគិនចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលនាំទៅរកការបង្កើតការងារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ”។ គាត់បានប្រាប់ប្រភពខាងលើយ៉ាងដូច្នេះ។

លោកបន្ត៖ «ហេតុ​ដូច្នេះ​ហើយ វា​នឹង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]