រាជរដ្ឋាភិបាលបង្កើតក្រុមការងារពិសេសសិក្សាស្រាវជ្រាវបទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមប្រឹក្សាជាតិ​បទ​ប្បញ្ញត្តិ​​បច្ចេកទេសសំណង់ ហៅកាត់ថា ក.ជ.ប.ស ដើម្បី​សិ​ក្សាស្រាវជ្រាវ និង​អភិវឌ្ឍបទប្បញ្ញត្តិជាតិ​បច្ចេកទេសសំណង់​ឲ្យមានប្រសិទ្ធភាព និងនិរន្តភាព ស្រប​តាម​ស្មារតីមាត្រា១១ នៃច្បាប់​ស្តីពី​​សំណង់។ នេះបើតាម អនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ក្រុមប្រឹក្សាជាតិនេះ មានសមាសភាពសរុបប្រមាណ២៦ រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​​ ជាប្រធាន។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារពិសេសនេះ មានតួនាទីសំខាន់ក្នុងការរៀបចំ និងដាក់សំណើជូនរាជរដ្ឋាភិបាល ដើម្បីដាក់ឲ្យប្រើប្រាស់បទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ ព្រមទាំងធ្វើការតាមដានការអនុវត្ត កំណត់វិធាន​គោលការណ៍ក្នុងការសិក្សាស្រាវជ្រាវលើបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់។

ក្រៅពីនេះ ក.ជ.ប.ស អាចធ្វើកិច្ចសហប្រតិបត្តិ បណ្តុះបណ្តាល ផ្សព្វផ្សាយ ដល់ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល វិស័យឯកជន អ្នកវិជ្ជាជីវៈ និងសាធារណៈជនអំពីបទប្បញ្ញត្តិបច្ចេកទេសសំណង់។

នៅក្នុងអនុក្រឹត្យនេះ ក៏មានសមាសភាពចូលពីតំណាងវិស័យឯកជនចូលរួមផងដែរ ដូចជាសមាគមអ្នកសាងសង់​កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណាងគ្រឹះ​ស្ថានឧត្តមសិក្សានឹងគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធមួយចំនួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]