រោងចក្រផលិតដែកដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រផលិតកម្ម និងកែច្នៃដែកគ្រឿងសំណង់ ដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

រោងចក្រនេះ ស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលនឹងចូលរួមផ្គត់ផ្គង់ដែកដល់វិស័យសំណង់ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជិតខាង។

ឯកឧត្តម អ៊ុំ រាត្រី ថារោងចក្រនេះមិនត្រឹមតែជួយក្នុងវិស័យសំណង់ និងអចលនទ្រព្យទេ តែក៏ជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពន្ធ និងការបង្កើតការងារជូនពលរដ្ឋនៅឃុំទួលពង្រ ស្រុកម៉ាឡៃទៀតផង។

គួរបញ្ជាក់ថា រោងចក្រនេះធ្វើឡើងដោយក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីសស្ទេត ឯ.ក ដែលមានភាគហ៊ុនចម្រុះខ្មែរ ចិន ថៃ។ ក្រុមហ៊ុននេះ បច្ចុប្បន្នបាននឹងកំពុងអភិវឌ្ឍន៍គម្រោងជាច្រើននៅផ្លូវជាតិលេខ៥៩ ក្នុងស្រុកម៉ាឡៃ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ផ្សារ និងរោងចក្រជាដើម។

ក្នុងផែនការបន្ទាប់ ក្រុមហ៊ុនក៏គ្រោងនឹងកសាងរោងចក្រផលិតសំបករថយន្ត និងអាជីវកម្មវិស័យផ្សេងទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]