រោងចក្រផលិតឥដ្ឋដោយស្វ័យប្រវត្តិ តម្លៃជាង៩លានដុល្លារ បើកដំណើរការនៅខេត្តកំពត

សហគ្រាសផលិតឥដ្ឋដោយស្វ័យប្រវត្តិនៅខេត្តកំពត តម្លៃប្រមាណ៩លានដុល្លារ បានបើកដំណើរការជាផ្លូវការហើយ ដោយនឹងរួមចំណែកផ្គត់ផ្គង់ឥដ្ឋសម្រាប់ទីផ្សារស្រុកថែមបានមួយកម្រិតទៀត ខណៈវិស័យសំណង់កំពុងមានកំណើនខ្ពស់។

ការបើកសម្ពោធសហគ្រសផលិតឥដ្ឋនេះ ធ្វើឡើងកាលពីថ្ងៃទី២២ វិច្ឆិកា នេះក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។

មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត សហគ្រាសនេះលាតសន្ធឹងលើផ្ទៃដី៤០ហិចតា ដែលសាងសង់ឡើងក្រោមទុន ៩លានដុល្លារ មានភាគហ៊ុនខ្មែរ៥០% និងចិន ៥០% និងប្រើប្រាស់កម្មករសរុប ១៧០នាក់។

ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ ពោលអាចផលិតឥដ្ឋបាន ៨០ម៉ឺនដុំ ក្នុងមួយថ្ងៃ ហើយប្រើវត្ថុធាតុដើមដែលចេញពីភូមិសាស្ត្រស្រុកផ្ទាល់។ (អានបន្ថែម)

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ «សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាសនេះ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យសំណង់ ហើយក៏បានបង្កើតឱកាសការងារ និងចំណូលជូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ ចំនួន ៣ ៧៣៩ គម្រោង ដែលមានតម្លៃ ៥ ៨៦៨ លានដុល្លារអាមេរិក ឬស្មើនឹងផ្ទៃក្រឡា ១២,៩១ លានម៉ែត្រការ៉េ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]