រោងចក្រស៊ីម៉ង់ត៍តម្លៃ១១០លានដុល្លារនៅខេត្តកំពត សម្ភោធដំណើរការ

រោងចក្រស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ដែលមានតម្លៃ ១១០លានដុល្លារ ត្រូវបានបើកសម្ពោធដំណើរការនៅថ្ងៃព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៩ ក្លាយជារោងចក្រស៊ីម៉ង់ត៍ទីប្រាំ នៅក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធរោងចក្រស៊ីម៉ង់ត៍ ថៃ ប៉ុនរ៉ុង បើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតារ ស្ថិតនៅស្រុកដងទុក ខេត្តកំពត រោងចក្រស៊ីម៉ង់ត៍ ថៃ ប៉ុនរ៉ុង មានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ២៥០០តោន ក្នុងមួយថ្ងៃ និងប្រមាណជិត ១លានតោនក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នកម្ពុជា មានរោងចក្រស៊ីម៉ង់ត៍ចំនួន៥ រាប់ទាំងរោងចក្រស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ហើយបរិមាណផលិតសរុបស៊ីម៉ង់ត៍ ប្រមាណ៨លានតោន ក្នុងមួយឆ្នាំ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ការកើនឡើងនៃវិស័យសំណង់ បានធ្វើឲ្យកម្ពុជា មានតម្រូវខ្ពស់ ហើយការផលិតស៊ីម៉ង់ត៍ក្នុងស្រុក មិនអាចផ្គត់ផ្គង់តាមតម្រូវការ ដែលតម្រូវឲ្យមានការនាំចូលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។

ឯកឧត្តម ស៊ុយ សែម ថ្លែងថា៖ “កន្លងមកឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ យើងសម្រេចបាននូវការផ្គត់ផ្គង់ស៊ីម៉ង់ត៍ផលិតក្នុងស្រុកបានតាមសេចក្តីត្រូវការទាំងស្រុង។ ប៉ុន្តែដោយសារកំណើនការសាងសង់ សំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បានកើនឡើងយ៉ាងគំហុក ក្នុងរយៈកាលឆ្នាំ២០១៨ និង២០១៩ ចុងក្រោយនេះ ការផលិតស៊ីម៉ង់ត៍ក្នុងស្រុកមិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សារធ្វើឲ្យមានការនាំចូលផលិតផលស៊ីម៉ង់ត៍ពីបរទេសនៅបរិមាណតិចតួចដើម្បីបង្រ្គប់នៅតម្រូវការ”។

គួរបញ្ជាក់ជូនថា រោងចក្រផលិតស៊ីម៉ង់ត៍ទាំងបួនរួមមាន៖ រោងចក្រស៊ីម៉ង់ត៍កំពត ស៊ីមេន ខូអិលធីឌី  មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោន ក្នុងមួយឆ្នាំ។

រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោន ក្នុងមួយឆ្នាំ។

រោងចក្រស៊ីម៉ង់ត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោន ក្នុងមួយឆ្នាំ។

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជិត ២លានតោនក្នុងមួយឆ្នាំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]