រោងចក្រអគ្គិសនីដើរដោយខ្យល់បណ្ដែតទឹក តម្លៃជាង ១ ពាន់លានដុល្លារ គ្រោងសាងសង់នៅឆ្នាំនេះ

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដ៏ធំរបស់អេស្បាញ Iberdrola គ្រោងវិនិយោគទឹកប្រាក់ ១,២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអគ្គសនីដើរដោយខ្យល់ ដែលអណ្ដែតលើទឹកខ្នាតយក្សមួយ អនុភាព ៣០០ មេហ្គាវ៉ាត់ នៅភាគពាយព្យនៃប្រទេសអេស្បាញ។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីសប្ដាហ៍មុន។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនបច្ចុបន្នកំពុងស្វែងរកទុក ដោយបានដាក់សំណើទៅកម្មវិធី Next Generation របស់សហភាពអឺរ៉ុបរួចហើយ។

បើទទួលបានទុន គម្រោងនេះ រំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះ ហើយនឹងបើកប្រតិបត្តិការបញ្ចេញថាមពលនៅឆ្នាំ ២០២៦។ ប្រសិនបើត្រូវបានអនុម័តឱ្យសាងសង់ពិតមែន គម្រោងនេះនឹងក្លាយជារោងចក្រអគ្គសនីដើរដោយខ្យល់បណ្តែតទឹកធំបំផុតលើពិភពលោក។

ដោយឡែក ក្រុមហ៊ុនមិនទាន់បានបង្ហាញពីទីតាំងពិតប្រាកដនៃគម្រោងនេះនៅឡើយទេ ប៉ុន្តែបានបង្ហើបត្រួសៗថា រោងចក្រនេះនឹងមានទីតាំងស្ថិតនៅតំបន់ Andalucía ឬ បណ្ដុំកោះ Canary។

យោងតាម GCR គម្រោងនេះគឺផ្នែកមួយក្នុងចំណោមគំនិតផ្តួចផ្តើមចំនួន ១៥០ ទៀត ទាក់ទិននឹងវិស័យថាមពល ដែលត្រូវបានដាក់ស្នើសុំទុនពីកម្មវិធី EU’s Next Generation។ ហើយបើរួមគម្រោងទាំងអស់ចូលគ្នា គឺអាចនឹងប្រើទុនវិនិយោគសរុបជាង ២៥ ពាន់លានដុល្លារអាមេរិកឯណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]