រោងចក្រអគ្គិសនីតម្លៃជាង ១ ពាន់លានដុល្លារនៅស្រុកស្ទឹងហាវ គ្រោងបញ្ចេញថាមពលនៅឆ្នាំក្រោយ

ការដ្ឋានសាងសង់រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត តម្លៃជាង ១ពាន់លានដុល្លារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដំណើរការដោយរលូន ហើយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២២ ទោះបីជា មានប្រទេស និងពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ ក្ដី។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីថ្ងៃទី ១២ មករា នេះ ថា៖ «ដំណើរការសាងសង់គឺបន្តតាមផែនការ ហើយម៉ាស៊ីនទីមួយ របស់រោងចក្រនេះ នឹងដំណើរការបញ្ចេញថាមពល នៅចុងឆ្នាំ២០២២ និងទីពីរ នៅឆ្នាំបន្ទាប់»។

ទោះយ៉ាងណា មន្រ្តីនាំពាក្យក្រសួងរ៉ែរូបនេះ មិនបានបញ្ជាក់ថាសំណង់សម្រេចបានប៉ុន្មានភាគរយទេ តែបើយោងតាមកាស៉ែតភ្នំពេញប៉ុស្ដ៍ រោងចក្រនេះសម្រេចបាន ៣៥% ហើយ។

គួរបញ្ជាក់ផងដែរថា រោងចក្រថាមពលដុតធ្យូងថ្មនេះ ជាការវិនិយោគរួមរវាង ក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK) ក្នុងទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ។

គម្រោងនេះត្រូវបានរដ្ឋាភិបាលបើកភ្លើងខៀវដំណាក់កាលចុងក្រោយ ពោលគឺបញ្ចប់ការសិក្សាផលប៉ះពាល់បរិស្ថាន កាលពីខែកក្កដា ឆ្នាំ ២០២០ កន្លងមកនេះ តែការបញ្ចុះបឋមសិលាបើកដ្ឋានសាងសង់ បានធ្វើឡើងតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។ (អានបន្ថែម និងបន្ថែម)

ជាការពិត រោងចក្រមួយនេះ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតជាគោលការណ៍ នៅឆ្នាំ២០១៣ ហើយអូសបន្លាយរហូតដល់ខែកក្កដា ឆ្នាំ២០១៨ ទើបរដ្ឋាភិបាលបានអនុម័ត ជាប្រភេទគម្រោងសម្បទានអាជីវកម្មក្រោមទម្រង់សាងសង់ប្រតិបត្តិការធ្វើជាម្ចាស់ និងផ្ទេរ ដែលមានរយៈពេល៣៥ឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]