លិខិតអនុញ្ញាតអាជីវកម្មអចលនវត្ថុ មាន ២ប្រភេទធំៗ ពេលទិញត្រូវសុំមើលលិខិតអនុញ្ញាតប្រភេទមួយណា?

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាននានា ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។

បើយោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មនេះទៀតសោត ចែកចេញជា ២ ប្រភេទធំៗគឺ៖

១) អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទទី១ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងចប់ជាស្ថាពរ ទើបប្រកាសលក់តាមក្រោយ។

២) អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទទី២ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងបណ្តើរ និងប្រកាសលក់បណ្តើរ។

សម្រាប់ប្រភេទទី ១ ច្បាប់មិនសូវគ្រប់គ្រងតឹងរឹងប៉ុន្មានទេ ព្រោះមានហានិភ័យទាប ដោយសារច្បាប់ៗបានហាមដាច់ខាតមិនឱ្យដាក់លក់មុនសំណង់ចប់នោះឡើយ។ ភាគច្រើន គម្រោងប្រភេទនេះ ការសាងសង់អាចធ្វើឡើងដោយប្រើទុនរបស់អ្នកអភិវឌ្ឍផ្ទាល់ ឬកម្ចីពីធនាគារ ។

ដោយឡែក សម្រាប់ប្រភេទទី ២ ច្បាប់តម្រូវឱ្យមានលក្ខខណ្ឌ និងបទបញ្ញត្តិតឹងរឹង ព្រោះសាងសង់បណ្ដើរលក់បណ្ដើរ។ គម្រោងទាំងនេះ ភាគច្រើនប្រើទុនដែលជាកម្ចី និងចំណូលពីការលក់មកសាងសង់។

លើសពីនេះ សម្រាប់ប្រភេទទី ២ នេះ ច្បាប់តម្រូវឱ្យម្ចាស់គម្រោងបើកបញ្ជីធនាគារដែលចុះបញ្ជីត្រឹមត្រូវ មានទុនបម្រុងក្នុងការចុះបញ្ជីក្រុមហ៊ុនយ៉ាងហោច ២០% នៃតម្លៃសាងសង់ ហើយត្រូវដាក់ប្រាក់តម្កល់ ២% នៃតម្លៃសាងសង់។

ដូច្នេះ ក្នុងនាមជាអ្នកទិញ ពិសេសសម្រាប់គម្រោងដែលមិនទាន់សាងសង់ ត្រូវសុំមើលលិខិតអនុញ្ញាតថាតើជាលិខិតអនុញ្ញាតប្រភេទទី ២ ពិតឬណាយ៉ាង ដើម្បីការពារបញ្ហាដែលអាចកើតមានឡើង។

សម្រាប់ខ្លឹមសារលម្អិត ទាក់ទិននឹងលិខិតអនុញ្ញាតអាជីវកម្មអចលនវត្ថុ សូមអានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]