លី យ៉ុងផាត់ គ្រុប វិនិយោគ ១០ លានដុល្លារសង់មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍សែនសុខ

មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ សែនសុខ

មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ថ្មីមួយនៅខណ្ឌ សែនសុខ របស់ ក្រុមហ៊ុន L.Y.P Group គ្រោងនឹងបញ្ចប់ការសាងសង់និងបើកដំណើរការនៅចុងឆ្នាំនេះដែលមជ្ឈមណ្ឌលនេះនឹងក្លាយជារោងការដ៏ទំនើបនឹងធំមួយនៅខណ្ឌសែនសុខ។

មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ ឬ អាចកាត់រោងការសែនសុខថ្មីមួយនេះមានទីតាំងស្ថិតនៅទល់មុខផ្សារទំនើប Aeon Mall ទី២ ដែលគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំនេះផងដែរ ។ មជ្ឈមណ្ឌលនេះ សាងសង់លើដីជាង ៥ ហិកតា មានអគារសរុបចំនួន ៧អគារ ដែលអាចផ្ទុកបានរហូតដល់ទៅ ៥០០ តុ ឬ ៥.០០០ នាក់ ព្រមជាមួយនឹងចំណតដ៏ធំទូលាយ ដែលដាក់រថយន្ដបាន ១.២០០ គ្រឿង និងម៉ូតូ ៧០០គ្រឿង។

បើយោងតាមលោក មាន សំអុល អ្នកគ្រប់គ្រងទូទៅលើគម្រោងសាងសង់មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍សែនសុខនេះបានអោយដឹងថា ក្រុមហ៊ុន L.Y.P Group បានសម្រេចចិត្តវិនិយោគទឹកប្រាក់ ១០ លានដុល្លារទៅលើគម្រោងនេះគឺដោយសារតែមើលឃើញពីសក្តានុពលដ៏ខ្ពស់នៃតំបន់សែនសុខនេះ។

ខណ្ឌសែនសុខបច្ចុប្បន្ន កំពុងរីកចំរើនយ៉ាងខ្លាំង ដែលមើលទៅពោពេញទៅដោយគម្រោងលំនៅឋានក៏ដូចជាគម្រោងធំៗ ដទៃទៀតជាច្រើន។ ដូច្នេះមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍នេះនឹងជាផ្នែកមួយនៃការអភិវឌ្ឍដ៏មានសន្ទុះនៃតំបន់មួយនេះ។

ការដ្ឋានសាងសង់គម្រោងនេះបានចាប់ផ្តើមប្រមាណមួយឆ្នាំទៅហើយ ដែលគ្រោងនឹងបញ្ចប់នៅ ខែកក្កដា ក្នុងឆ្នាំនេះ ហើយគ្រោងនឹងបើកអោយជួលរៀបចំពិធីអាពាហ៍ពិពាហ៍នៅខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះផងដែរ។

មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ សែនសុខ:

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]