ល្វាឯមជាតំបន់ទាបងាយជនលិចក៏ពិតមែនតែមានសក្ដានុពលខ្ពស់ ដោយសារអ្វី?

ទោះបីល្វាឯមជាតំបន់ដែលជាទាបងាយជនលិចក៏ពិតមែន ប៉ុន្តែកត្តាតម្លៃ ភូមិសាស្ត្រ និងអាកាសធាតុ បានធ្វើឱ្យតំបន់នេះក្លាយជាតំបន់ ដែលមានសក្ដានុពលខ្ពស់សម្រាប់ទិញយកផលចំណេញនៅថ្ងៃអនាគត ក៏ដូចជាសាកសមនឹងគម្រោងអភិវឌ្ឍន៍អគារលំនៅដ្ឋានផងដែរ។ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ។

លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងកាលពីពេលថ្មីៗនេះថា៖ «ល្វាឯម ជាតំបន់មួយ ដែលស្ថិតនៅចន្លោះក្រវាត់ក្រុងទី ២ និង ទី៣ អញ្ចឹងវាភ្ជាប់ម្ខាងម្នាក់ ដែលជាកត្តាធ្វើឱ្យដីនៅតំបន់ហ្នឹង វាងើបឡើងដែរ។»

លោកបន្តថា៖ «ថ្វីបើតំបន់នេះត្រូវឆ្លងទឹកក៏ពិតមែន ប៉ុន្តែមានការទាក់ទាញអ្នកវិនិយោគច្រើន ព្រោះវានៅកៀកគ្នា ប្រសិនបើមានការសង់ស្ពានហើយ វាអាចតភ្ជាប់តំបន់ទាំងពីរឱ្យកាន់តែជិតគ្នា ហើយតម្លៃសមរម្យទៀតផង។

លោកក៏បានបន្ថែមទៀតថា តំបន់នេះគឺជាតំបន់ ដែលទាក់ទាញអ្នកទិញដីទុក រងចាំពេលណាឡើងថ្លៃ គេអាចលក់យកចំណេញ ឬអភិវឌ្ឍន៍បានតែម្តង។

បើយោងតាមអ្នកជំនាញខ្លះ ដីតំបន់នេះ គឺសាកសមជាងគេបំផុតសម្រាប់ អភិវឌ្ឍន៍ជាអគារលំនៅដ្ឋាន (Low rise building) ទាបៗ ព្រោះតំបន់នេះជាតំបន់ទំនាបទាប។ តែបើប្រសិនបើត្រូវសាងសង់ជាកម្ពស់ខ្ពស់ៗ ត្រូវបុកគ្រឹះឱ្យរឹងមាំ។ យ៉ាងណាមិញ ដោយសារអកាសធាតុនៅតំបន់នេះ ត្រជាក់ ដែលបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជននៅតំបន់នេះផងដែរ។

អ្នកជំនាញបានបន្ថែមថា ក្រៅពីល្វាឯម តំបន់ដែលមានសក្ដានុពលកផ្សេងៗទៀត នាពេលបច្ចុប្បន្ន រួមមានដូចជា តំបន់ផ្លូវ ៦០ ម៉ែត្រ ដីនៅកំពង់ស្ពឺដូចជា ដីនៅតំបន់ផ្លូវជាតិលេខ ៤១ ៤៤ និង៥១ ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]