វិនិយោគិនកំពុងសម្រុកសាងសង់សណ្ឋាគារផ្កាយ៥រាប់ពាន់បន្ទប់នៅខេត្តព្រះសីហនុ

រូបដោយ  Derek Watson

ស្របពេលដែលខេត្តព្រះសីហនុកំពុងខ្វះបន្ទប់ស្នាក់នៅជាច្រើនបន្ទប់នោះ គម្រោងសាងសង់សណ្ឋាគារផ្កាយប្រាំបាននិងកំពុងកើនឡើង យ៉ាងគំហុកដែលនឹងផ្តល់បន្ទប់ស្នាក់នៅរាប់ពាន់បន្ទប់ជូនខេត្តទេសចរណ៍មួយនេះ។

ក្នុងន័យនេះ រយៈពេលត្រឹមមួយសប្តាហ៍នៃខែវិច្ឆិកាឆ្នាំ២០១៨នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងបង្កើតសណ្ឋាគារផ្កាយប្រាំចំនួន៥គម្រោងស្មើទៅនឹងបន្ទប់ស្នាក់នៅប្រមាណជាង ៣០០០ បន្ទប់។

គម្រោងទាំងនេះរួមមានគម្រោងរបស់ Qin Yue Garden Hotel Prince Huan Yu Real Estate Xin Hao Hui Entertainment TJN Properties និង Ling Xiu Int’s Lសរុបទឹកប្រាក់វិនិយោគរហូតដល់ទៅជាង ៤០០ លានដុលា្លរអាេមរិក។

គម្រោងទាំងនេះគឺសុទ្ធសឹងតែជាគម្រោងសណ្ឋាគារនិងរីសតលំដាប់ផ្កាយប្រាំដែលនឹងត្រូវសាងសង់ឡើងក្នុងភូមិសាស្រ្តនានានៅខេត្តព្រះសីហនុដូចជាសង្កាត់រាម សង្កាត់លេខ៣ និងសង្កាត់លេខ៤ជាដើម។

តាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងសណ្ឋាគារនីមួយៗអាចបង្កើតការងាររាប់រយកន្លែងជូនប្រជាពលរដ្ឋនៅខេត្តមួយនេះ។

ជាមួយនឹងទុនវិនិយោគសរុបរហូតដល់ទៅ៤២៣លានដុល្លារអាេមរិកនេះគម្រោងសណ្ឋាគារផ្កាយប្រាំទាំងប្រាំគឺអាចបង្កើតការងាររហូតដល់ទៅ៣៦៧៩កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]