វិនិយោគិនតួកគីស្វែងរកឱកាសវិនិយោគក្នុងទីផ្សារសំណង់និងវិស័យធំៗផ្សេងទៀតនៅកម្ពុជា

វិនិយោគិន និងធុរកិច្ចជនប្រទេសតួកគី កំពុងស្វះស្វែងរកឱកាសវិនិយោគនៅកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន ដោយក្នុងនោះវិស័យសំណង់ក៏ជាវិស័យអាទិភាពមួយផងដែរ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។

បណ្តាវិនិយោគិន និងធុរកិច្ចតួកគី បានលើកឡើងដូច្នេះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា- តួកគី តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ។

វេទិកាធុរកិច្ចនេះ ត្រូវបានសហការរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរជនឧស្សាកម្មតួកគី (SANKON)។

កិច្ចប្រជុំបញ្ជាក់ថា វិស័យសំណង់ស្ថិតក្នុងវិស័យសំខាន់ៗ ដែលវិនិយោគិនសម្លឹងឃើញសក្តានុពលផ្សេងទៀត ដូចជា កសិកម្ម ឧស្សាហកម្ម វិស័យវាយនភ័ណ្ឌ បច្ចេកវិទ្យាព័ត៌មានសុខាភិបាល ថាមពល និងទេសចរណ៍។

វេទិកាធុរកិច្ច បានបញ្ចប់ទៅដោយជោគជ័យ ដោយក្នុងនោះរាល់ធាតុចូលនៃកិច្ចពិភាក្សានឹងត្រូវប្រើបា្រស់សម្រាប់រៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នានាថ្ងៃអនាគតដើម្បីជម្រុញ ពាណិជ្ជកម្មនិងការវិនិយោគប្រទេសទាំងពីរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]