វិនិយោគិនអន្តរជាតិជាច្រើនកំពុងចាប់ឱកាសទិញអចលនទ្រព្យតម្លៃទាបនៅសហរដ្ឋអាមេរិក

អត្ថបទផ្សព្វផ្សាយ៖

បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Golden Gate Global ក្នុងមួយរយៈពេលចុងក្រោយនេះ វិនិយោគិនបរទេសកំពុងទទួលបានឱកាសទិញលំនៅដ្ឋាននៅសហរដ្ឋអាមេរិកក្នុងតម្លៃទាប ពោលគឺជាមធ្យមត្រឹមតែ ៣០០,០០០ ដុល្លារប៉ុណ្ណោះ ដែលនេះចាត់ទុកថាជាតម្លៃមួយដែលល្អ បើប្រៀបធៀបទៅនឹងតម្លៃអចលនទ្រព្យនៅប្រទេសធំៗផ្សេងទៀតលើពិភពលោក។

កត្តានេះ សឱ្យឃើញថា ការវិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក គឺជាសក្ដានុពលមួយសម្រាប់អ្នកមានថវិកាវិនិយោគ ហើយចង់បានភាពនឹងនរ និងភាពប្រាកដប្រជា។

ប្រភពដដែលបានឱ្យដឹង ការវិនិយោគទិញគេហដ្ឋាននៅសហរដ្ឋអាមេរិកបានក្លាយជានិន្នាការថ្មីមួយ ដែលមកទល់បច្ចុប្បន្នវិនិយោគិនបរទេសមានប្រមាណ ៥% នៃចំនួនការទិញលក់សរុប។ ហើយក្នុងនោះទីតាំងដែលពេញនិយមរួមមាន រដ្ឋផ្លរីដា រដ្ឋកាលីហ្វ័រញ៉ា រដ្ឋតិចសាស់ និងញូវយ៉កជាដើម។

លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ « ក្រោយសហការជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍ Lennar International យើងមានមោទនភាពណាស់ ក្នុងការផ្តល់ជូនវិនិយោគិននូវសេវាកម្មសម្របសម្រួលការទិញលក់ផ្តាច់មុខ។ ក្នុងនោះ អតិថិជនអាចមានជម្រើសវិនិយោគលើអចលនទ្រព្យនៅក្នុងជាង ១៣០០ សហគមន៍ ទូទាំងសហរដ្ឋអាមេរិក»។

លោកបានបន្ថែមថា៖ «ពិសេសជានេះទៅទៀត យើងក៏កំពុងពង្រីកទីផ្សារ និងសេវាកម្មរបស់យើងដល់ទៅអ្នកវិនិយោគមកពីប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា អ្នកទិញនៅកម្ពុជាកំពុងមានសក្ដានុពល ហើយចាប់អារម្មណ៍កាន់តែខ្លាំងលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក»។

គួរបញ្ជាក់ផងដែរ សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Golden Gate Global និង ក្រុមហ៊ុន Isaford Co Ltd។ ក្រុមហ៊ុនទាំងពីរនេះ ដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]