វិនិយោគិនឯកជនជាង ៥០ក្រុមហ៊ុន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបជាង ៥០ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ នេះបើយោងតាម ជំនួបអនឡាញរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី៧ ខែមេសា កន្លងមកនេះ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យមានការវិនិយោគលើវិស័យហេដ្ឋារចនាឱ្យកាន់ពីវិស័យឯកជនឱ្យកាន់តែច្រើន។ ឯកឧត្តម ក៏បានប្តេជ្ងាថានឹងសហការជាមួយឯកជនបន្តកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។

ឯកឧត្តម មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានធ្វើការយ៉ាងសកម្មលើការងារជាច្រើនដូចជា តភ្ជាប់បណ្តាញផ្លូវថ្នល់ទូទាំងប្រទេស ពង្រីកផ្លូវជាតិ និងផ្លូវខេត្តនានា ក៏ដូចជាលើកកម្ពស់ផ្លូវពីស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ជាដើម។

ជាក់ស្ដែង ក្នុងឆ្នាំ ២០២០ នេះ មានគម្រោងជាច្រើនដូចជា គម្រោងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង គម្រោងផ្លូវក្រវាត់ក្រុងទី ៤ គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ (អានបន្ថែម)

លើសពីនេះ ថ្មីៗនេះ រដ្ឋាភិបាលក៏ទើបបានដាក់ដំណើរការផ្លូវជាតិលេខ១១ ប្រវែង៩៦ គីឡូម៉ែត្រ និងប្រកាសដាក់ដំណើរការស្ពានងត្រង់-ក្រូចឆ្មា ប្រវែង១ ១៣១ម៉ែត្រ ផងដែរ។

ឯកឧត្តមស៊ុន ចាន់ថុល ក៏អះអាងថា ការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនេះនឹងជួយពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]