វិភាគ៖ ម្ចាស់គម្រោងធំៗកំពុងសម្រុកដើរយុទ្ធសាស្រ្តទីផ្សារយ៉ាងគំហុក ដើម្បីពង្រឹងការលក់

ដោយ Eric Wong Chon Lap

អ្នកអភិវឌ្ឍអចលនទ្រព្យជាច្រើននៅកម្ពុជាកំពុងសម្រុកដើរយុទ្ធសាស្រ្តទីផ្សារយ៉ាងខ្លាំង ដើម្បីរក្សាលំនឹងអាជីវកម្មរបស់ខ្លួន ក្រោយទីផ្សារប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបញ្ហាជាច្រើន ដូចជាការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃការវិនិយោគពីបរទេស និងពិសេសការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ការបញ្ចុះតម្លៃ និងផ្ដល់ប្រូម៉ូសិនផ្សេងៗ គឺមិនសូវទទួលបានផលប៉ុន្មានទេក្នុងកាលៈទេសៈបែបនេះ ដូច្នេះអ្នកអភិវឌ្ឍបាន និងកំពុងរិះរក និងអនុវត្តយុទ្ធសាស្រ្តដែលមានភាពច្នៃប្រឌិតផ្សេងៗទៀតជាច្រើន ដើម្បីជំរុញអត្រាការលក់ដែលសល់ក្នុងស្ដុក។

ឧទាហរណ៍ដូចជា ម្ចាស់គម្រោងធំៗជាច្រើនកំពុងលក់យូនីតដែលសាងសង់រួចរាល់ក្នុងតម្លៃទាប ឬស្មើនឹងតម្លៃគម្រោងដែលទើបតែបុកគ្រឹះ។ អ្នកអភិវឌ្ឍន៍ខ្លះទៀតបានបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ដោយគ្មានការប្រាក់រហូតដល់ទៅ ២៤-៦០ ខែ។

លើសពីនេះ អ្នកអភិវឌ្ឍន៍ខ្លះទៀតលើកលែងថ្លៃចំណាយទូទៅផ្សេងៗនៅពេលរស់នៅក្នុងគម្រោងរយៈពេល ២ ទៅ ៣ ឆ្នាំដំបូង។ អ្នកអភិវឌ្ឍខ្លះទៀត អាចផ្តល់ជូនអ្នកទិញនូវកាដូពិសេស ឧទាហរណ៍ផ្ដល់ជូនឡានប្រណីត ឬប័ណ្ណទិញគ្រឿងសង្ហារិម ពេលអតិថិជនទិញយូនីតតម្លៃខ្ពស់។

យុទ្ធនាការផ្សព្វផ្សាយប្រកបដោយការច្នៃប្រឌិតទាំងនេះ ដើរតួយ៉ាងសំខាន់ដើម្បីទាក់ទាញអ្នកទិញ។ ទន្ទឹមនឹងនេះ ដោយសារអ្នកអភិវឌ្ឍនីមួយៗ ប្រកួតប្រជែងគ្នាអនុវត្តយុទ្ធនាការទីផ្សារថ្មីៗបែបនេះ ទីផ្សារនឹងមានភាពរស់រវើកជាងមុន។

ជាសរុបមក បើយោងតាមការវិភាគរបស់អ្នកជំនាញ ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទាំងនេះ ចាត់ទុកថាជាយុទ្ធសាស្រ្តឈ្នះឈ្នះ ដោយគ្រប់ភាគីពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍។ ឧទាហរណ៍ អ្នកទិញទូទៅអាចទិញអចលនទ្រព្យក្នុងតម្លៃទាប ជាមួយនឹងលក្ខខណ្ឌពិសេសជាច្រើនទៀត ឈ្មួញកណ្ដាល និងភ្នាក់ងារទីផ្សារអាចមានឱកាសរកចំណូលបានច្រើនជាងមុន ហើយអ្នកអភិវឌ្ឍន៏នឹងពង្រឹងជំហរបានល្អជាងមុន ដែលចុងក្រោយនឹងជះឥទ្ធិពលវិជ្ជមានដល់ចរន្តទិញលក់អចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]