វិមាន ‌« រូបពីរ​» រំលឹកដល់អ្នកទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានសាងសង់ឡើងវិញ នៅភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល​ អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។

ពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ក្រោមវត្តមានឯកឧត្ដម ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ ឯកឧត្ដម​ Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្រ្តីអឺរ៉ុបនិងកិច្ចការ​បរទេស​បារាំង។

វិមានរំលឹកដល់អ្នកពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ នេះ គឺដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំង។

​វិមាននេះ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ ដោយមាន បដិមាទាហានខ្មែរ-បារាំង សាងសងតាមរចនាសិល្បៈខ្មែរ ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]