វិស្វករបារាំងបង្លាញប្លង់អគារខ្ពស់បំផុតលើលោកដែលអាចស្រូបឧស្ម័នពុលពីក្នុងខ្យល់បាន

ក្រុមហ៊ុនស្ថាបត្យកម្មបារាំង Rescubika កាលពីថ្មីៗនេះ បានគូរប្លង់ និងស្នើសាងសង់ឱ្យអគារកម្ពស់ ៧៣០ ម៉ែត្រ ដែលអាចស្រូបឧស្ម័នពុលកាបូនិចពីក្នុងខ្យល់បាន នៅឯទីក្រុងញូវយ៉ក។ ប្រសិនបើគម្រោងនេះត្រូវបានសាងសង់ពិតមែន អគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលើលោក ដែលជួយការពារបរិស្ថាន ពោលគឺអាចស្រូបយកឧស្ម័នពុលកាបូនិកច្រើនជាងការបញ្ចេញ។

អគារនេះមានឈ្មោះថា Mandragora ដែលឌីស៉ាញជារូបរាងដើមឈើដែលមានឬសដូចមុខមនុស្ស។ អគារនេះជាអគារបៃតង ដោយសារតែថាមពលដែលប្រើប្រាស់ក្នុងអគារគឺបានមកពីថាមពលស្អាតរួមមាន ទួរប៊ីនខ្យល់ចំនួន ៣៦ និងបន្ទះសូឡាជិតជាង ២០០០ ម៉ែត្រការ៉េ។

លើសពីនេះ អគារកម្ពស់ ១៦០ ជាន់នេះ នឹងសាងសង់ដោយប្រើវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយពិសេសជាងនេះ គឺនឹងគ្របដណ្ដប់ដោយរុក្ខជាតិសរុបជាង ១០,០០០ ដើម នៅតាមជាន់នីមួយៗ។

អគារនេះនឹងប្រើប្រាស់ជាលំនៅឋាន និងអគារពាណិជ្ជកម្ម ដោយយូនីតនីមួយៗក៏នឹងរួមបញ្ចូលការិយាល័យដែលជាការលើកទឹកចិត្តឱ្យអ្នកស្នាក់នៅធ្វើការពីផ្ទះ ជាជាងធ្វើដំណើរទៅទៅធ្វើការ ហើយប្រើប្រាស់រថយន្តបំពុលបរិស្ថាន។

គួរបញ្ជាក់ផងដែរថា ស្ថាបត្យកររូបនេះ ចង់ឱ្យអគាររនេះក្លាយជាការតភ្ជាប់រវាងមនុស្សនិងធម្មជាតិ ជាពិសេសនៅក្នុងទីក្រុងធំៗ ដូចជាញូវយ៉ក ពោលគឺដើម្បីឆ្លើយតបទៅនឹងគំនិតនៃ “ទីក្រុងអនាគត” ឬ ទីក្រុងគ្មានកាបូននៅឆ្នាំ ២០៥០ ។

រូបភាព៖ Rescubika

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]