វីឡាកូនកាត់បីសាសន៍ថ្មីរបស់ បុរី ជា រី បើកលក់ក្នុងតម្លៃពិសេស ជាមួយនឹងការបញ្ចុះតម្លៃ ១០%

អត្ថបទផ្សព្វផ្សាយ៖ បុរី ជា រី នឹងបើកលក់វីឡាប្រភេទថ្មីមានឈ្មោះថា វីឡាកូនកាត់បីសាសន៍ នៅថ្ងៃទី១៧ ខែមករា នេះ នៅការិយាល័យលក់បុរី ជា រី ដោយមានការបញ្ចុះតម្លៃពិសេសដល់អតិថិជន។

សម្រាប់ការចូលរួមនៅថ្ងៃសម្ពោធវីឡាប្រភេទថ្មីនេះ អតិថិជននឹងមានឱកាសទទួលបានកាដូជាច្រើនដូចជា ទូរទស្សន៍ ៣២ អ៊ីញ ឆ្នំាងដំាបាយអគ្គិសនី ឆ្នំាងស៊ុបអគ្គិសនី ដបទឹកក្តៅទឹកត្រជាក់ សំបុត្រកុន និងរង្វាន់ជាច្រើនទៀត។ អ្វីដែលកាន់តែពិសេស សម្រាប់ការកក់នៅក្នុងថ្ងៃសម្ពោធនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ ។

វីឡាកូនកាត់បីសាសន៍ មានទីតាំងស្ថិតក្នុងគម្រោង ដឹ ចោមចៅ ២ ។ អត្ថន័យនៃពាក្យ “កូនកាត់បីសាសន៍” គឹកើតចេញពី ការច្នៃប្រឌិតរួមគ្នានៃម៉ូតវីឡាកូនកាត់ដែលលក់ដាច់បំផុតក្នុងឆ្នាំ ២០១៩ និង ២០២០ ក្នុងគម្រោង ដឹ ចោមចៅ ១ គម្រោង សមប្រាថ្នា និងគម្រោង ដឹ ហ្គ្រីន វីល បង្កើតចេញជាម៉ូដថ្មីនេះឡើង។

វីឡាប្រភេទថ្មីនេះរចនាឡើងដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់អតិថិជនប្រកបដោយផាសុកភាពនិងសុភមង្គល ដោយបានសិក្សាយ៉ាងលំអិតទៅលើបទពិសោធន៍ផ្ទាល់នៃការរស់នៅ ការសំភាសន៍ផ្ទាល់ជាមួយអតិថិជនដែលកំពុងរស់នៅក្នុងគម្រោង ដើម្បីស្វែងយល់ពីចំនុចល្អនិងកែច្នៃចំណុចខ្វះខាតអោយក្លាយទៅជាចំណុចលេចធ្លោហើយយកមកអនុវត្តន៍សម្រាប់ការឌីសាញវីឡាប្រភេទថ្មីនេះ។

លក្ខណៈពិសេសរបស់វីឡាកូនកាត់បីសាសន៍នេះមានដូចជា៖

  • ទំហំផ្ទះ ៤,៣ ម៉ែត្រ X ១២ ម៉ែត្រ និង ផ្ទៃដីទំហំ ៤,៣ ម៉ែត្រ X ១៩,៥ ម៉ែត្រ
  • បន្ទប់គេង ៤ បន្ទប់ទឹក ៥។
  • ខាងមុខអាចចតឡានបានរហូតដល់ទៅ ២គ្រឿង រឺជាទីធ្លាសម្រាប់ដាំរុក្ខជាតិលម្អផ្សេងៗ
  • ផ្ទះបាយ១ បន្ទប់ទទួលភ្ញៀវ១ មានទំហំធំទូលាយស្រស់ស្អាត។
  • កំពស់ជាន់ដំបូលខ្ពស់ជាងមុន មានចន្លោះសម្រាប់ផ្លាស់ប្តូរខ្យល់និងកាត់បន្ថយកម្តៅ។
  • ពិដានសំយ៉ាបដំបូលប្រើប្រាស់ Smart Board មានរន្ធខ្យល់ចេញចូលជួយកាត់បន្ថយកម្តៅបានយ៉ាងល្អ។
  • នៅក្បែរសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាចោមចៅ សាលា ប៊ែលធី អន្តរជាតិ រោងកុន Prime Cineplex សាខាចោមចៅ ផ្សារទំនើបចំនួន ២ ផ្សារបន្លែត្រីបែបសហគមន៍ដ៏មមាញឹក ក្បែរសួន Chea Ry Garden និងអាជីវកម្មសក្តានុពលជាច្រើនទៀត។

បុរី ជា រី គឺជាបុរីដែលមានទីតាំងស្ថិតនៅដំបូងគេ (ទីមួយ) តាមបណ្តោយផ្លូវជាតិលេខ ៣ ក្បែរបន្ទាយទាហាន ង ៧០ បើរាប់ពីស្ពានអាកាសចោមចៅ។ ក្នុងនោះដែរ បុរី ជា រី បានវិនិយោគទៅលើសួនច្បារទំហំ ២៤ ម៉ែត្រ ដែលជាសួនច្បារក្នុងបុរីធំជាងបង្អស់ក្នុងតំបន់ ដើម្បីផ្សារភ្ជាប់នូវការរស់នៅរបស់អតិថិជនទៅនឹងធម្មជាតិបៃតង។

សព្វថ្ងៃ បុរី ជា រី បានបើកលក់ចំនួន ៣គម្រោងរួចមកហើយ ដូចជាគម្រោង ដឹ ចោមចៅ ១ គម្រោង សមប្រាថ្នា និងគម្រោង ដឹ ហ្គ្រីន វីល។ ការិយាល័យលក់បុរី ជា រី មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៣ ទល់មុខសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចម្ងាយ ៥ នាទី ពីស្ពានអាកាសចោមចៅ៕

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមរយៈលេខទូរសព្ទ៖ 081 999 660 | 077 999 660 ឬគេហទំព័រហ្វេសប៊ុក

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]