វៀតណាមគ្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្ម ៦ កន្លែង នៅខេត្តជាប់ព្រំដែនកម្ពុជា

វៀតណាម គ្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្ម (ឡូជីស្ទីក) ៦ កន្លែងធំៗ នៅក្នុងខេត្តឡុងអាន ដែលជាខេត្តជាប់ព្រំដែនកម្ពុជាភាគអាគ្នេយ៍ ខេត្តស្វាយរៀង និងព្រែវែង ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូន ការនាំចេញ និងនាំចូល។ នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។

មជ្ឈមណ្ឌលព័ស្តុភារកម្មទាំងនេះ រំពឹងថានឹងជួយឱ្យក្រុមហ៊ុនក្នុងស្រុកបង្កើនភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងតំបន់។

សារព័ត៌មាន Vietnam News ចេញផ្សាយកាលពីទី១៩ ខែកក្កដា បានឱ្យដឹងថា ក្រៅពីបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មនេះ ខេត្តឡុងអានក៏មានចក្ខុវិស័យវែងឆ្ងាយផ្សេងៗទៀតដែរ ពោលគឺបង្កើតគោលដៅដឹកជញ្ជូនគំរូពហុបំណង ដែលមានមានភាពប្រកួតប្រជែងខ្ពស់។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលចំនួន ២ ក្នុងចំណោមមជ្ឈមណ្ឌលទាំង ៦ នឹងមានទីតាំងនៅជាប់នឹងច្រកព្រំដែនអន្តរជាតិ និងតំបន់សេដ្ឋកិច្ចជាប់ប្រទេសកម្ពុជា។

មជ្ឈមណ្ឌលព័ស្តុភារកម្មទាំងអស់នឹងត្រូវតភ្ជាប់ទៅកាន់ប្រព័ន្ធផ្លូវគោក ផ្លូវទឹក ការដឹកជញ្ជូនតាមសមុទ្រ ដែលផ្តល់សេវាដឹកជញ្ជូន ព័ស្តុភារកម្ម និងចែកចាយទំនិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]