សញ្ញាល្អក្នុងវិស័យសំណង់៖ ផលិតកម្មស៊ីម៉ង់នៅក្នុងស្រុកកើនដល់ ៣,៦លានតោនក្នុងឆ្នាំ២០១៨

សកម្មភាពត្រួតពិនិត្យសំណង់ credit: SCG

រោងចក្រស៊ីម៉ងត៍ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងនៅកម្ពុជា ផលិតស៊ីម៉ងត៍បានជាង ៣,៦លានតោន ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ ដែលជាសញ្ញាវិជ្ជមានបង្ហាញថាវិស័យសំណង់កំពុងរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

ក្រុមហ៊ុនទាំង ៤ នេះរួមមានក្រុមហ៊ុនស៊ីម៉ងត៍កំពត ដែលផលិតបានជាង ២,២១ លានតោន ក្រុមហ៊ុនស៊ីម៉ងត៍ចក្រីទីងធីងខូអិលធីឌី ដែលផលិតបានជាង១,២២ លានតោន ក្រុមហ៊ុនស៊ីម៉ងត៍ជីបម៉ុង Insee ដែលផលិតបានជាង ១១៩,០០០ តោន និងក្រុមហ៊ុនបាត់ដំបង Conch Cement Co Ltd ដែលផលិតបានជាង១១,០០០ តោន ។

លើសពីនេះ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សំណង់ដ៏សម្ភារសំណង់ដ៏ធំមួយនៅកម្ពុជា កាលពីថ្មីៗនេះក៏បានប្រកាសពីការកើនឡើងនៃប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំនៅក្នុងប្រតិបត្តិការនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ SCG កាលពីថ្ងៃពុធកន្លងមកនេះ បានអោយដឹងថា ប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំបានកើនឡើងដល់ទៅ ៣៩៦ លានដុល្លារ ពោលគឺកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងប្រាក់ចំណូលលក់នៅឆ្នាំ ២០១៧ ។

គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុនទាំង ៤ ខាងលើនេះ ក៏នឹងមានក្រុមហ៊ុនចំនួន ២ ទៀតគ្រោងនឹងបើកដំណើរការផលិតកម្មនៅក្នុងឆ្នាំនេះផងដែរ ដែលជាកត្តាជួយជំរុញទីផ្សារសម្ភារសំណង់ឲ្យកាន់តែមានសន្ទុះជាងមុន។

ស្របគ្នានេះដែរ លោក ជីវ សុីវផេង នាយកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា បានថ្លែងថា តម្រូវការសម្ភារសំណង់បានកើនឡើងជារៀងរាល់ឆ្នាំដោយសារឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងរីកចម្រើន។ ជាមួយនឹងការកើនឡើងចំនួនប្រជាជននិងនគរូបនីយកម្ម លោក ស៊ីវផេង បាននិយាយថាឧស្សាហកម្មសំណង់ត្រូវបានរំពឹងថានឹងបន្តពង្រីកនិងផ្តល់ប្រយោជន៍ដល់អ្នកផលិតក្នុងស្រុក។

ទាក់ទងទៅនឹងវិស័យសំណង់ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឆ្នាំ ២០១៩ បានបង្ហាញថាគម្រោងចំនួន ២៣៦៧ ត្រូវបានអនុម័តកាលពីឆ្នាំមុន ដោយមានតម្លៃជាង ៥ ពាន់លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]